FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ​មាន​បញ្ហា​របួស តែ Neymar ជាប់​ក្នុង​បញ្ជី​២៣​នាក់​របស់​ប្រេ​ស៊ី​ល​ទៅ World Cup
15, May 2018 , 11:01 am        
រូបភាព
Neymar ចាប់ដៃជាមួយ​គ្រូបង្វឹកលោក Tite នាសន្និសីទសារព័ត៌មានមួយនៅក្រុង Sao Paulo។ រូបថត AFP
Neymar ចាប់ដៃជាមួយ​គ្រូបង្វឹកលោក Tite នាសន្និសីទសារព័ត៌មានមួយនៅក្រុង Sao Paulo។ រូបថត AFP
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បានប្រកាស​សមាសភាព​កីឡាករ​ទាំង​២៣ រូប​ដើម្បី​ទៅកាន់​ការប្រកួត​ពានរ​ង្វាន់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ក្នុងនោះ​ក៏មាន​ឈ្មោះ Neymar ដែល​មិនទាន់​ជាសះស្បើយ​ពីរ​បួស​ជើង​ផងដែរ​។​



​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Paris St-Germain ដែល​ទិញ​ពី Barcelona ក្នុងតម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​កាលពី​ដើមរដូវ​កាល បាន​រងរបួស​ជើង​កាលពី​ចុងខែ​កុម្ភៈ​ដែល​តម្រូវ​ឲ្យ​រូបគេ​វះកាត់​ក្នុង​ខែមីនា ហើយ​ត្រូវការ​សម្រាក​ពី​ការប្រកួត​រយៈពេល​៣​ខែ​។​

​បើទោះបីជា​មិនទាន់​ប្រា​ដក​ពី​ស្ថានភាព​ជំងឺ​ក្តី ប៉ុន្តែ​គ្រូបង្វឹក​ប្រេ​ស៊ី​ល​លោក Tite បានសម្រេច​បញ្ចូល​ឈ្មោះ​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​ដើម្បី​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់​ពិភពលោក​លើក​ទី​២២​នៅ​រុស្ស៊ី​ខែក្រោយ​នេះ​។​



Neymar ដែល​មិនបាន​ជួយ PSG រយៈពេល​៣​ខែ​ចុងក្រោយ ក៏​ទើប​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ (French player of the year prize) នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​បារាំង Ligue 1 ផងដែរ​។​

​មិត្ត​រួម​ក្រុម Neymar ខ្សែការពារ Dani Alves គឺ​មិន​ស្ថិតក្នុង​បញ្ជី​ទាំង​២៣​នាក់​របស់​ប្រេ​ស៊ី​ល​ទេ ព្រោះ​មាន​បញ្ហា​របួស​ជើង​កាលពី​ប្រកួត​ឲ្យ PSG កន្លងមក​ដែល​ត្រូវ​សម្រាក​ជាច្រើន​ខែ​។​

​ចំណែក​កីឡាករ​របស់ Manchester City ៤​រូប​ដែលមាន​វត្តមាន​រួមមាន​អ្នកចាំទី Ederson ខ្សែការពារ Danilo ខ្សែបម្រើ Fernandinho និង​ខ្សែប្រយុទ្ធ Gabriel Jesus ហើយ​ក្រៅពីនោះ​ក៏មាន​កីឡាករ​ពីររូប​ទៀត​ដែល​កំពុង​ប្រកប​អាជីព​នៅ Premier League ដូចជា ខ្សែប្រយុទ្ធ Roberto Firmino របស់ Liverpool និង Willian របស់ Chelsea​។​

​ប្រេ​ស៊ី​ល​ស្ថិតក្នុង​ពូ​ល E ត្រូវ​ជួប​ជាមួយ​កូ​ស្តា​រី​កា ស៊ែ​ប៊ី និង​ស្វី​ស ហើយ​ការប្រកួត​លើកដំបូង​របស់​ពួកគេ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៨ ខែមិថុនា​ដែល​ត្រូវ​ប៉ះ​ជាមួយ​ស្វី​ស​។​



​សមាសភាព​ទាំង​២៣នាក់ របស់លោក Tite មានដូចជា​៖

​អ្នកចាំទី​៖ Alisson (Roma), Ederson (Manchester City), Cassio (Corinthians).

​ខ្សែការពារ​៖ Danilo (Manchester City), Fagner (Corinthians), Marcelo (Real Madrid), Filipe Luis (Atletico Madrid), Thiago Silva, Marquinhos (both PSG), Miranda (Inter Milan), Pedro Geromel (Gremio).

​ខ្សែបម្រើ​៖ Casemiro (Real Madrid), Fernandinho (Manchester City), Paulinho (Barcelona), Fred (Shakhtar Donetsk), Renato Augusto (Beijing Guoan), Philippe Coutinho (Barcelona), Willian (Chelsea), Douglas Costa (Juventus).

​ខ្សែប្រយុទ្ធ​៖ Neymar (PSG), Taison (Shakhtar Donetsk), Gabriel Jesus (Manchester City), Roberto Firmino (Liverpool).


អត្ថបទទាក់ទង

Tag:
 ​បាល់ទាត់​
  FIFA World Cup
  Neymar
  ប្រេ​ស៊ី​ល​
  GroupE
© រក្សាសិទ្ធិដោយ thmeythmey.com