កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វែងយល់​ពូ​ល E រវាង ប្រេ​ស៊ី​ល ស្វី​ស កូ​ស្តា​រី​កា និង​ស៊ែ​ប៊ី​
12, Apr 2018 , 8:39 am        
រូបភាព
​បន្ទាប់ពី​ការប្រកួត​វគ្គ​ជម្រុះ​ដ៏​តានតឹង​នៅ​តំបន់​អាមេរិក​ឡាទីន ម្ចាស់​ជើងឯក World Cup ៥ សម័យកាល​ប្រេ​ស៊ី​ល​បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​អាច​ឈានទៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។ ប្រេ​ស៊ី​ល​ត្រូវបាន​គេ​មើលឃើញថា​ជា​ក្រុម​ដែលមាន​ប្រៀប​ជាងគេ​ក្នុងចំណោម​ប្រទេស​៣​ផ្សេងទៀត​រួមមាន ស្វី​ស កូ​ស្តា​រី​កា និង​ស៊ែ​ប៊ី ហើយ​ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​តារាង​ពូ​ល E​។​



​ជំនួប​រវាង​ប្រេ​ស៊ី​ល និង​ស្វី​ស នៅ​ថ្ងៃទី ១៧ ខែមិថុនា​ឆ្នាំ ២០១៨ នា​កីឡដ្ឋាន Rostov Arena គឺជា​ការ​ប៉ះគ្នា​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​ទាំង​៤ នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E​។ នេះ​ក៏​ជាការ​ជួបគ្នា​សំខាន់​ដែរ​សម្រាប់​ភាគី​ទាំងពីរ​ដើម្បី​ធ្វើយ៉ាងណា​ជៀសវាង​ប៉ះ​ម្ចាស់​ជើងឯក​ចាស់​អាល្លឺម៉ង់​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។

អត្ថបទទាក់ទង


​អ្វីដែល​យើង​គួរ​ដឹង​អំពី​ក្រុម​ក្នុង​ពូ​ល E នេះ​
​ស្វី​ស​៖ ទោះបីជា​ក្រុម​ជម្រើសជាតិ​ស្វី​សបាន​សិទ្ធិ​ទៅ​រុស្ស៊ី​ក៏ដោយ​តែ​ពួកគេ​ទទួលបាន ២៧ ពិន្ទុ​ប៉ុណ្ណោះ ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ពូ​ល B នៃ​ការប្រកួត​ជម្រុះ​តំបន់​អឺរ៉ុប ហើយ​ត្រូវ​ប្រកួត Play-off មួយ​ជើង​ទៀត​។​

​ប្រេ​ស៊ី​ល​៖ តាំងពី​ការមកដល់​របស់លោក Tite ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ប្រេ​ស៊ី​ល​នៅ​ខែមិថុនា​ឆ្នាំ ២០១៦ ក្រុម​រហស្សនាម​សាំ​បា​នេះ​អាច​រកបាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​រហូត​ឡើងឈរ​នៅ​កំពូល​តារាង​នៃ​វគ្គ​ជម្រុះ​នៅ​តំបន់​អាមេរិក​ឡាទីន​។

​ប្រេ​ស៊ី​ល​, ស្វី​ស និង​ស៊ែ​ប៊ី (​ដែលជា​គូប្រជែង​ចាស់​កាល​ជា​អតីត​ប្រទេស​យូ​ហ្គោ​ស្លា​វី​) គឺ​ធ្លាប់​ស្ថិតនៅ​ពូ​ល​ជាមួយគ្នា​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​១៩៥០ ដែល​ប្រេ​ស៊ី​ល​ធ្វើជា​ម្ចាស់ផ្ទះ​។​
​អ្វីដែល​ជាការ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ក្រុម​ក្នុង​ពូ​ល E នេះ គឺ​ប្រេ​ស៊ី​ល​ជា​ប្រទេស​ទី​១ បន្ទាប់ពី​ម្ចាស់ផ្ទះ​រុស្ស៊ី​ដែល​បាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់ World Cup លើក​ទី​២២ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០១៨៕


Tag:
 បាល់ទាត់​
  FIFA World Cup
  GroupE
© រក្សាសិទ្ធិដោយ thmeythmey.com