ជាតិ
រដ្ឋសភា នឹង​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៣១ ឧសភា​
31, May 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី នឹងត្រូវ​ដាក់ចូល​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត​នៅ​ថ្ងៃទី​៣១ ឧសភា​។ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់ ចំនួន​៤ ។



​សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែល​រដ្ឋសភា ត្រូវ​ពិនិត្យ និង​អនុម័ត​នោះ រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្ត​ទី​នៃ​គណៈរដ្ឋមន្ត្រី ,​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ ,​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី និង​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​មួយចំនួនទៀត​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦ ត្រូវ​រដ្ឋាភិបាល ចែង​កំណត់​សមាសភាព​សមាជិក​រដ្ឋា​ភិ​បាល​នៃ​នីតិកាល​រដ្ឋសភា​ទី​៦​ទៅ មាន​ទំហំ​តូច​ជាង​មុន ដោយសារតែ​ចំនួន​រដ្ឋលេខាធិការ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នៅតាម​ក្រសួង​នីមួយៗ នឹង​លែង​ជា​សមាជិក​រដ្ឋាភិបាល​ទៀតហើយ​។ ប៉ុន្តែ ការតែងតាំង ផ្លាស់ប្តូរ និង​បញ្ចប់​មុខតំណែង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិកា​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​នៅតាម​ក្រសួង ស្ថាប័ន​នានា ត្រូវធ្វើឡើង​តាមរយៈ​ព្រះរាជក្រឹត្យ បន្ទាប់​មាន​ពី​មាន​សំណើ​របស់​នាយករដ្ឋមន្ត្រី​ថ្វាយ​ព្រះមហាក្សត្រ​៕

អត្ថបទទាក់ទង



Tag:
 រដ្ឋសភា​
  គណៈរដ្ឋមន្ត្រី​
 ​រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com