អត្ថបទពាណិជ្ជកម្ម
ភោជនីយដ្ឋាន «​សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប​» មាន​បម្រើ​ជូន​អាហារ​ជប៉ុន​ជាង​៧០​មុខ ជាមួយនឹង​តម្លៃ​សមរម្យ​
31, May 2018 , 5:02 pm        
រូបភាព
«​សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប​» ជា​ភោជនីយដ្ឋាន​ជប៉ុន ដ៏​មាន​ស្តង់ដារ​មួយ ដែលមាន​បម្រើ​ជូន​អតិថិជន​នូវមុខ​ម្អូ​ប​អាហារ​ជប៉ុន ដល់​ទៅ​ជាង​៧០​មុខ មាន​ទាំង​ស្រស់ បំពង និង​ស៊ុប ជាមួយនឹង​តម្លៃ​សមរម្យ ចាប់ពី ១ ពាន់​រៀល ឡើងទៅ​។

​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ខែឧសភា ឆ្នាំ​២០១៨​នេះ ភោជនីយដ្ឋាន សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប  បាន​បែងចែក​ម្ហូបអាហារ​ដោយឡែក និង​យ៉ាង​ពិសេស​ចំនួន​១០​មុខ សម្រាប់​យុវវ័យ និង​មុខម្ហូប​ទូទៅ ជាង ៦០​មុខ សម្រាប់​អ្នកធ្វើការ​។ កាន់តែ​ពិសេស​នោះ ក៏មាន​ផ្តល់ជូន​នូវ មុខម្ហូប ២​មុខ ជា​លក្ខណៈ​ស៊ុប សម្រាប់​ក្រុមគ្រួសារ ឬ​ជា​ក្រុម​ផងដែរ​។

​មុខម្ហូប​ពិសេស​ចំនួន ១០​មុខ ដែល​រៀបចំ​ជាពិសេស សម្រាប់​យុវវ័យ​នោះ មានតម្លៃ​ត្រឹមតែ ១​ពាន់​រៀល ឬ ០.២៥​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ដុំ​។ ចំណែក​មុខម្ហូប​ទូទៅ​ជាង ៦០​មុខ សម្រាប់​អ្នកធ្វើការ​នោះ ក៏មាន​តម្លៃ​សមរម្យ​ផងដែរ គឺ​ចាប់ពី ៤​ពាន់​រៀល ឬ $1 ដល់ ៦​ម៉ឺន​រៀល  ឬ ១៥ ដុល្លារ ក្នុង​មួយឈុត ។



«​សា​កា​ណា អាហារ​ជប៉ុន​និង ស៊ុប​» មាន​ទីតាំង​អគារ​លេខ ៤៧០ លើ​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្បែរ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់​។ ក្រៅ​តែមាន​ទីតាំង​ដែល​ងាយស្រួល​ស្វែងរក​ហើយ «​សា​កា​ណា អាហារ​ជប៉ុន​និង ស៊ុប​» ក៏​ផ្តល់​អាទិភាព​ទៅលើ​ចំណត​យានយន្ត​របស់​អតិថិជន​ផងដែរ​។ ភោជនីយដ្ឋាន «​សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប​» បានរៀបចំ​ចំណត​ដ៏​ធំ​ទូលាយ​ដល់​ទៅ​២​ទីតាំង ដែល​កាន់តែ​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​។ ទីតាំង​ទី​១ នៅក្នុង​ដីឡូត៍​ចំណត​រ៉ក់ ខាងក្រោយ​ភោជនីយដ្ឋាន និង​មួយទៀត​គឺ​នៅ​ចំណត​មុខ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់​។​

​នៅចាំ​ដល់​អង្កាល់​ទៀត​! មក​ទទួលយក​បទពិសោធ​ថ្មីៗ ពី​ភោជនីយដ្ឋាន «​សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប​» ដែលមាន​ស្តង់ដារ​ល្អ​ទាំងអស់គ្នា ជាមួយនឹង​តម្លៃ​ដ៏​សែន​សមរម្យ​។ ភ្លក់​រសជាតិ អាហារ​ជប៉ុន​ពិតៗ ពី​«​សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប​» ៕











(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com