ជាតិ
សិល្បះ
លោក យិន សារិន អ្នក​ច្រៀង​បទ​សម្តេច​ហ៊ុន សែន ច្រើនជាងគេ ទទួលមរណភាព​
31, May 2018 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក យិន សារិន ម្ចាស់​បទ​«​ជីវិត​ក្មេង​វត្ត​» បានទទួល​មរណភាព នៅ​រសៀល​ថ្ងៃទី​៣១ ឧសភា ក្នុង​អាយុ​៦៨​ឆ្នាំ ដោយ​រោគាពាធ​។ សព​លោក ត្រូវបាន​ក្រុមគ្រួសារ​កំពុង​រៀបចំ​តាម​ប្រពៃណី ដែល​ស្ថិតនៅ​គេហដ្ឋាន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ម្តុំ​សាកលវិទ្យាល័យ​កសិកម្ម​ព្រែក​លាភ​។



​លោក យិន សារិន ជា​សិល្បករ​ម្នាក់​ដែល​ច្រៀង​បទ ក្រោម​ការ​និ​ព្ធ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រើនជាងគេ​។ យោងតាម​កម្រង​សៀវភៅ​ដែល​ដឹកនាំ​ស្រាវជ្រាវ​ដោយ លោក ឆ​យ យី​ហ៊ាង ក្នុងចំណោម​បទ​ចម្រៀង​១១៥​បទ​ដែល​និពន្ធ​ដោយ​សម្តេច ហ៊ុន សែន ចន្លោះ​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០៤ លោក យិន សារិន បាន​ច្រៀង​រហូតដល់​ទៅ​៥៥​បទ​។ លោក​ច្រៀង​ភាគច្រើន​ជា​បទ​ទោល ចំណែក​បទ​ឆ្លើយឆ្លង​មួយចំនួន លោក​ច្រៀង​រួមគ្នា​ជាមួយ​អ្នកស្រី ឆោម ឆ​វិ​ន​។​

​តាម​សៀវភៅ​ដែលមាន​ចំណងជើង​ថា «​សម្តេច ហ៊ុន សែន ទស្សនៈ​នយោបាយ អភិរក្ស​សិល្បៈ អភិវឌ្ឍន៍​សង្គម និង​ចម្រៀង​១១៥​បទ​»  បទ​ល្បីៗ​មួយចំនួន​ដែល​លោក យិន សារិន ច្រៀង​នោះ រួមមាន ជីវិត​ក្មេង​វត្ត​, ផ្លូវ​ឆ្លងកាត់​វាល​, ក្បាល​អូរ​អភិវឌ្ឍន៍​, ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ​, កិត្តិនាម​ព្រះ​ដុ​ង្គ​ម៉ែ​ជ័យ​, ព្រះ​គុណ​ម៉ែ​ខ្ញុំ​, បៅដោះ​អ្នកណា​?, បណ្តាំ​ឪពុក​កត់​ទុក្ខ​ណា​កូន និង​បណ្តាំ​ស្ពានដែក ជាដើម​៕












Tag:
 យិន សារិន​
 ​ជីវិត​ក្មេង​វត្ត​
 ​ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com