កីឡាអន្តរជាតិ
អន្តរជាតិ
ការចាកចេញ​របស់ Zidane អាច​ប៉ះពាល់​ដល់​ការបាត់បង់ Ronaldo និង Bale ឬទេ​?
01, Jun 2018 , 6:24 pm        
រូបភាព
Zinedine Zidane បានធ្វើ​ឲ្យ​ពិភព​កីឡាបាល់ទាត់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយ​ប្រកាស​លាឈប់​ពី​តំណែង​អ្នកចាត់ការ​ទូទៅ Real Madrid នៅ​ថ្ងៃទី​៣១ ខែឧសភា ពោលគឺ​នៅ​៥​ថ្ងៃក្រោយ​នាំ​ក្រុម​ស្តេច​ស​លើក ពាន UEFA Champions League រួច​។ តើ​ការចាកចេញ​របស់​អ្នកចាត់ការ​សញ្ញា​តិ​បារាំង នឹង​ជះឥទ្ធិពល​អ្វីខ្លះ​លើ​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo, Gareth Bale រួមទាំង​កីឡាករ​ផ្សេងទៀត​?


 
​បន្ទាប់ពី​នាំ​ជ័យជម្នះ ៣​លើក​ជាប់ៗ​គ្នា​នៃ​ពានរង្វាន់​កំពូល​អឺរ៉ុប​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ក្រោម​ការដឹកនាំ​របស់ អ្នកចាត់ការ​រហ្សនាម Zizou រយៈពេល​២​ឆ្នាំកន្លះ Real បាន​ក្លាយជា​ក្លិប​ជោគជ័យ​បំផុត​របស់​ពិភពលោក​។ ប៉ុន្តែ​យ៉ាងណា ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​ក៏ត្រូវ​បាត់បង់​អ្នកចាត់ការ​ឆ្នើម​វិញ​ដែរ​។​
 
​ក្រោយ​ការចាកចេញ​របស់រប​ស់ Zidane មានន័យថា Real Madrid នឹងត្រូវ​ស្វែងរក​គ្រូ​ថ្មី ដែល​អាចធ្វើ​ឲ្យ​កីឡាករ​ក្នុង​ក្លិប​មួយចំនួន​ព្រួយបារម្ភ​អំពី​តំណែង​របស់​ពួកគេ​នៅពេល​អ្នក​ជំនួស​កៅអី​នេះ​មកដល់ ហើយ​ចាប់អារម្មណ៍​នាំយក​កីឡាករ​ថ្មី​មកកាន់​ទឹកដី Bernabeu​។ ដូច្នេះ​កីឡាករ​មួយ​ជំ​នួន​ប្រហែលជា​ត្រូវ​គិតពី​ផែនការ​របស់​ពួកគេ​ឡើងវិញ​។​
 
​ខាងក្រោម​នេះ ជា​បេ​ក្ខា​ភាព​សំខាន់ៗ​របស់​ម្ចាស់​ជើងឯក Champions League ១៣​សម័យ ដែល​អាច​រង​ផលប៉ះពាល់​ក្រោយ​ការចាកចេញ​របស់ Zidane នៅ​រដូវ​កាល​ក្រោយ​។​
 
១- Cristiano Ronaldo និង Neymar
 
Ronaldo ធ្លាប់មាន​បញ្ហា​ជាមួយ​ក្រុម​ព្រឹក្សា​ក្លិប Real Madrid ក្នុង​រយៈពេល​កន្លងមក ដោយ​បង្ហាញ​កាយវិការ​ចង់​ចាកចេញ​ជាច្រើនលើក​មកហើយ តែ​ត្រូវ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​វ័យ ៤៥​ឆ្នាំ​បញ្ចុះបញ្ចូល និង​ផ្តល់​ការទុកចិត្ត​ដោយ​ដាក់​ឲ្យ​ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​លេង​ក្នុង​ជម្រើស​ដំបូង​រហូតមក​។ 
 
​បច្ចុប្បន្ន Real កំពុង​ចរចា​នាំយក Neymar ពី Paris Saint-Germain មក​ទឹកដី​អេ​ស្ប៉ា​ញ​វិញ ស្របពេល Zidane ចាកចេញ​ទៀត​នោះ អាចធ្វើ​ឲ្យ​អតីត​ស​មាក​ជិ​ក Manchester United សម្លឹង​រក​ក្លិប​ថ្មី​ផងដែរ​។​
 
២- Eden Hazard, Antonio Conte និង Gareth Bale
 
​ក្រៅពី Neymar ប្រធាន​ក្លិប​លោក Florentino Perez ក៏​កំពុង​ចាប់អារម្មណ៍ Eden Hazard ខ្សែបម្រើ​ឆ្នើម​របស់ Chelsea មកកាន់​ទឹកដី Santiago Bernabeu ផងដែរ​។ ស្របពេល​កៅអី​អ្នកចាត់ការ​នៅ​ទំនេរ លោក Antonio Conte ដែល​ខិតជិត​នឹង​ការចាកចេញ​ពី​អង់គ្លេស ក៏​ស្ថិតក្នុង​ជម្រើស​ដែល​ត្រូវ​ជំនួស Zidane ដែរ​។ ដូច្នេះ ប្រសិនបើ​អ្នកចាត់ការ​អ៊ីតាលី​ពិតជា​ឡើងមក​ដឹកនាំ​មែន​នោះ Hazard ដែលជា​កីឡាករ​សំណព្វចិត្ត អាចជា​បេក្ខភាព​ដំបូង​ដែល​ត្រូវ​ទិញ​ចូល​។ វត្តមាន​របស់​ខ្សែបម្រើ​អន្តរជាតិ​បែលហ្ស៊ិក នឹង​ប៉ះពាល់​តំណែង​របស់ Gareth Bale កាន់តែខ្លាំង ស្របពេល​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​វេ​លស៍​រូបនេះ ក៏​កំពុងមាន​ផែនការ​ចាក​ចេញពី​ម្ចាស់​ជើងឯក​ពាន​អឺរ៉ុប​នៅ​រដូវ​កាល​ក្រោយ​។​
 
​បេក្ខភាព​គ្រូបង្វឹក​ដ៏ទៃទៀត​រួមមាន Mauricio Pochettino (Tottenham) លោក Didier Deschamps (​គ្រូ​ជម្រើសជាតិ​បារាំង​) និង Arsene Wenger ជាដើម​នោះ​ក៏​ស្ថិតក្នុង​បញ្ជី​ដើម្បី​មក​ដឹកនាំ Real Madrid ដែរ​។ ការមកដល់​របស់​គ្រូ​រូប​ណាមួយ​នៅ​រដូវ​កាល​ក្រោយ គឺ​នឹងត្រូវ​ប៉ះពាល់​ដល់​កីឡាករ​មួយចំនួន​ដោយសារ​ការប្តូរ​ទម្រង់​លេង​ថ្មី​៕

Tag:
 ​បាល់ទាត់​
  Zinedine Zidane
  Real Madrid
  Cristiano Ronaldo
  Gareth Bale
© រក្សាសិទ្ធិដោយ thmeythmey.com