ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់ខ្លួន​មេខ្យល់​មួយក្រុម ដែល​នាំ​ស្ត្រី​ខ្មែរ​រៀបការ​ខុសច្បាប់​ជាមួយ​ជនជាតិ​ចិន​
03, Jun 2018 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ សមត្ថកិច្ច ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ ដែល​នាំ​នារី​ខ្មែរ​ចំនួន ៣០​នាក់ យកទៅលក់​ឲ្យ​បុរស​ជនជាតិ​ចិន ដើម្បី​ធ្វើជា​ប្រពន្ធ ។ សកម្មភាព​ជនសង្ស័យ​ទាំងនេះ បាន​ប្រព្រឹត្ត​ពី​ឆ្នាំ​២០១៤ រហូតដល់​ឆ្នាំ​២០១៨ ។​
 
​តាម​ការស្រាវជ្រាវ​រប​ស់​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ ជនសង្ស័យ​ទាំង​៤​នាក់​នេះ បានធ្វើ​សកម្មភាព​ឃោសនា​ជ្រើសរើស​នារី​ខ្មែរ​៣០​នាក់​ទៅ​ប្រទេស​ចិន ដោយ​គិត​ជា​តម្លៃ​ក្នុង​ម្នាក់ៗ ចាប់ពី​៥​ពាន់​ទៅ ១​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​អាពាហ៍ពិពាហ៍​ជាមួយ​ជនជាតិ​ចិន​។ ជនសង្ស័យ​ទាំង​៤​រូបនេះ  ជា​ជនជាតិខ្មែរ ។ 
 
 
​ជនសង្ស័យ​ទាំង​៤​រូប ត្រូវបាន​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​ប​ញ្ជូ​ល​ទៅ​តុលាការ ដើម្បី​ចាត់​វិធាន​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​។​
 
​កន្លងមក​អាជ្ញាធរ ធ្លាប់បាន​បង្ហាញ​របាយ​ការណ៍​ថា ស្ត្រី​ខ្មែរ​រងគ្រោះ ដោយសារ​ការជួញដូរ និង​ចាញ់បោក​មេខ្យល់​លួងលោម​ច្រើនជាងគេ គឺ​នៅ​ប្រទេស​ចិន​។ សមត្ថកិច្ច​កម្ពុជា​-​ចិន បាន​ជួយ​ស្ត្រី​រងគ្រោះ​ខ្មែរ​ទាំងនោះ ត្រលប់មក​ស្រុកកំណើត​វិញ យ៉ាងហោចណាស់ ៦០​នាក់​ក្នុង​១​ឆ្នាំ​៕
 




Tag:
 នគរបាលជាតិ​
  ចិន​
 ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com