ខ្មែរ​ក្រហម
ជាតិ
លោក ជុំ ម៉ី អាច​បាត់បង់​តំណែង​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត
08, Jun 2013 , 2:20 pm        
រូបភាព
លោក ប៊ូ ម៉េង (ឆ្វេង) និងលោក ជុំ ម៉ី អតីតអ្នក​រងគ្រោះ​នៅស២១ដូចគ្នា ប៉ុន្តែពួក​គាត់​មាន​ជំហរខុសគ្នា​ជុំវិញ​ការធ្វើ​បាតុកម្ម
លោក ប៊ូ ម៉េង (ឆ្វេង) និងលោក ជុំ ម៉ី អតីតអ្នក​រងគ្រោះ​នៅស២១ដូចគ្នា ប៉ុន្តែពួក​គាត់​មាន​ជំហរខុសគ្នា​ជុំវិញ​ការធ្វើ​បាតុកម្ម
ដោយ: រួបរួម
នៅក្នុង​សេចក្តីថ្លែងការណ៍​ព័ត៌មាន​នា​ថ្ងៃ​សៅរ៍​នេះ តំណាង​សមាជិក១០នាក់​នៃ​គណៈកម្មាធិការ​នាយ​កស​មា​គម​ក្សេមក្សាន្ត ក្នុងនោះ​មាន​លោក ជុំ ស៊ីរ៉ា​ត អនុប្រធាន​ទីមួយ លោក ប៊ូ ម៉េង លោក ឆាត គឹមឈុន អនុប្រធាន​ទី​ពីរ និង​អ្នកមាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ក្នុង​សមាគម បាននាំគ្នា​ប្រកាស​ជំហរ​សាជាថ្មី​ម្តងទៀត ក្នុង​ការមិន​ចូលរួម​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី។ បន្ថែម​ពីលើ​នេះ តំណាង​ទាំងនោះ ក៏បាន​ប្រកាស​រៀបចំ​កា​របោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​របស់​សមាគម​ផងដែរ។



ក្រោយ​កិច្ចប្រជុំ សមាជិក​គណៈកម្មការ​នាយក​នៃ​សមាគម​ក្សេមក្សាន្ត បានបង្ហាញ​ពី​កង្វល់​ទាក់ទង​នឹង​អ​ព្យ​ក្រឹត្យ​ភាព​របស់ខ្លួន។ បី​ចំណុច​ដែលជា​ហេតុផល​នៃ​ការមិន​ចូលក្នុង​មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត​នោះ គឺ​ទីមួយ ទង្វើ​នេះ​ប្រឆាំងនឹង​ស្មារតី​នៃ​ការបង្កើត​សមាគម​ដែលមាន​គោលបំណង​ចង់រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​តាមផ្លូវ​តុលាការ​ឲ្យ​មានការ​សះស្បើយ​ក្នុង​ផ្លូវចិត្ត និង​ផ្សះផ្សារ​ជាតិ ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការបំបែកបំបាក់​ជាតិ។

ចំណុច​ទី​ពីរ គឺ​សំដៅលើ​លក្ខន្តិកៈ​របស់​សមាគម​ដែល​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ ដោយ​ជៀសវាង​ការចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ ហើយ​ត្រូវ​ប្រកាន់​អ​ព្យា​ក្រឹត្យ​ភាព និង​ចំណុច​ទី​បី គឺ​សមាគម​មិន​គាំទ្រ​ជាដាច់ខាត​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​យក​ឋានៈ​ខ្លួន​ជា​ជនរងគ្រោះ​មក​ធ្វើ​អាជីវកម្ម​ដើម្បី​លាភសក្ការៈ។

នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ផងដែរ សមាជិក​ជាន់ខ្ពស់​រប​ស់​សមាគម​ក្សេមក្សាន្ត​នៅតែ​ទុក​ផ្លូវ​ឲ្យ​លោក ជុំ ម៉ី ធ្វើការ​ពិចារណា​សារជាថ្មី​ម្តងទៀត​ដើម្បី​រក្សា​ភាតរភាព រវាង​សមាជិក​នៃ​សមាគម​ក្សេមក្សាន្ត។ ស្របពេល​ជាមួយគ្នា​នោះ​ផងដែរ លោក ប៊ូ ម៉េង ដែលជា​អនុប្រធាន​បានទទួល​នូវ​ការកោតសរសើរ​ចំពោះ​ការប្រកាស​អ​ព្យា​ក្រឹត្យ​ភាព​របស់ខ្លួន​តាមរយៈ​ការមិនគាំទ្រ​ស្មារតី​រក​លាភសក្ការៈ​ដោយ​ងារ​ជា​ជនរងគ្រោះ​មក​ប្រើ។

តំណែង​របស់លោក ជុំ ម៉ី ក៏​អាច​នឹងត្រូវ​បាត់បង់​ផងដែរ ដោយ​នៅក្នុង​មហាសន្និបាត​នាពេលខាងមុខ គណៈកម្មាធិការ​នាយក​សមាគម​នឹង​ស្នើរ​ឲ្យ​មានការ​បោះឆ្នោត​ជ្រើសរើស​បុគ្គល​ណា​ដែលមាន​ភាពស្មោះត្រង់​នឹង​ស្មារតី​សមាគម និង​មាន​អ​ព្យា​ក្រឹត្យ​ភាព​សម្រាប់​តំណែង​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត។

ដោយឡែក​កិច្ចប្រជុំ​រយៈពេល​ជាង២ម៉ោង​នៅ​ក្រសួងមហាផ្ទៃ​រវាង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ឆាយ ស៊ីណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង មានការ​សម្រេច​ថា ផ្ទះ​របស់លោក កឹម សុខា និង​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​នូវ​ការការពារ​ពី​សំណាក់​ប៉ូលិស​ក្រសួងមហាផ្ទៃ។

ទាក់ទង​នឹង​កា​រហែ​ញត្តិ​របស់​ក្រុម​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី នោះ លោក គុយ ប៊ុន​រឿន បាន​និយាយប្រាប់​គេហទំព័ CEN ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាត់​តំណាង​ចេញមក​ទទួល​ញត្តិ​រប​ស់ជន​រងគ្រោះ ដោយ​លោក កឹម សុខា មិន​ចេញទៅ​ទទួល​ដោយផ្ទាល់​ឡើយ​ព្រោះ​លោក​មាន​ភារកិច្ច ចុះ​តាម​មូលដ្ឋាន៕



© រក្សាសិទ្ធិដោយ thmeythmey.com