អត្ថបទពាណិជ្ជកម្ម
ទើប​ប្រឡូក​ចូល​ទីផ្សារ​កម្ពុជា សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប ចង់​ឲ្យ​អាហារ​ជប៉ុន និង​ស៊ុប ក្លាយជា​ទម្លាប់​ញ៉ាំ​ប្រចាំថ្ងៃ​របស់​ខ្មែរ​
04, Jun 2018 , 2:45 pm        
រូបភាព
​ដោយ​មើលឃើញថា ប្រជាជន​កម្ពុជា ជាពិសេស​អ្នករស់នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ទទួលទាន​អាហារ​ខាងក្រៅ​កាន់តែ​ញឹកញាប់ យ៉ាងហោចណាស់​ម្តង​ក្នុង​មួយខែ ជាមួយ​មិ​ត្ភ​ភក្តិ មិត្ត​រួមការ​ងារ ឬ​គ្រួសារ​។ ទន្ទឹមនឹងនេះ  កម្ពុជា ក៏​កំពុងមាន​កំណើន​ជនបរទេស ដែល​ក៏​ជា​ផ្នែក​មួយ ទាក់ទាញ​វត្តមាន​អ្នកផ្គត់ផ្គង់​សម្រាប់​ពួកគេ ក៏​កើនឡើង​ដែរ ជាពិសេស​ផ្នែក​ភោជនីយដ្ឋាន​តែម្តង​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ជាងនេះទៅទៀត គឺ​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា គឺ​ស្រដៀង​គ្នា​ទៅនឹង​ប្រទេស​ថៃ កាលពី​ឆ្នាំ ២០០៤ នៅពេលដែល​ភោជនីយដ្ឋាន​ជប៉ុន បានចាប់ផ្តើម​អភិវឌ្ឍ​ជា​បន្តបន្ទាប់​រហូត​ធ្វើ​ឲ្យ​អាហារ​ទាំងនោះ ក្លាយជា​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ ។ ភោជនីយដ្ឋាន អូ​អ៊ី​ឈិ ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៩ ហើយ​បច្ចុប្បន្ន​កំពុងមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ជាពិសេស​គឺ គោលការណ៍ អាហារ​ប៊ុ​ហ្វេរ «​គ្រប់យ៉ាង​អ្នក​អាច​ញ៉ាំ​» ត្រឹមតែ 500 បាត ឬ $12.50 ។​

​បច្ច័យ​នេះហើយ ទើប ភោជនីយដ្ឋាន​មួយ​មាន​ឈ្មោះថា សា​កា​ណា អាហារ​ជប៉ុន​និង ស៊ុប មាន​វត្ត​មាននៅ​កម្ពុ​ជានា ខែឧសភា ឆ្នាំ​២០១៨​នេះ ដោយមាន​ទស្សនៈវិស័យ ធ្វើ​ឲ្យ​«​អាហារ​ជប៉ុន​និង​ស៊ុប​ក្លាយជា​ផ្នែក​នៃ​ទម្លាប់ ញ៉ាំ​ប្រចាំថ្ងៃ​របស់​ខ្មែរ​» ។



​ដើម្បី​ធ្វើ​ទស្សនៈវិស័យ​ខាងលើនេះ​សម្រេចបាន សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប បានដាក់​ចេញ​នូវ​គោលការណ៍​យុទ្ធសាស្ត្រ​មួយចំនួន ដូចជា​ធ្វើឱ្យ​រសជាតិ​នៃ​ម្ហូប​ជប៉ុន អាច​ទទួលយកបាន​ដោយ​ខ្មែរ និង​បង្រៀន​ពួកគេ​ពី​របៀប​ហូប ជាមួយនឹង​ការចំណាយ​សមរម្យ​ដូច​ហូប​ម្ហូប​ខ្មែរ និង​ត្រឡប់ទៅផ្ទះ​ឆ្អែត ឆ្ងាញ់ ឆ្លាត បែប​សុខភាព ។ សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប បានរៀបចំ​រសជាតិ​មុខម្ហូប​ដល់​ទៅ​ជាង 70 មុខ បម្រើ​ជូន​ទាំង ស្រស់ បំពង និង​ស៊ុប ពី​ចុងភៅ និង​មេ​ចុងភៅ​ដែលមាន​បទពិសោធ ២៤​ឆ្នាំ ក្នុង    វិស័យ​ភោជនីយដ្ឋាន ជាពិសេស​ជាមួយ ភោជនីយដ្ឋាន​ជប៉ុន​ដ៏​ល្បី​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។

​សូមបញ្ជាក់​ផងដែរ​ថា ម្ហូបអាហារ​ទាំងនោះ ត្រូវបាន​បែងចែក​ជា​មុខម្ហូប​ពិសេស​សម្រាប់​យុវវ័យ​ចំនួន ១០ មុខ មុខម្ហូប​ទូទៅ​សម្រាប់​អ្នកធ្វើការ​ជាង ៦០​មុខ និង​មុខម្ហូប​សម្រាប់​ក្រុមគ្រួសារ ឬ​ជា​ក្រុម បែប​ស៊ុប ចំនួន​២​មុខ​។ មុខម្ហូប​ពិសេស​ចំនួន ១០ មុខ ដែល​រៀបចំ​សម្រាប់​យុវវ័យ គឺមាន​តម្លៃ​ត្រឹម 1,000 រៀល ($0.25) ក្នុង​មួយ​ដុំ​។ ឯមុខ​ម្ហូប​ទូទៅ​ជាង ៦០ មុខ សម្រាប់​អ្នកធ្វើការ មានតម្លៃ​ចាប់ពី ៤​ពាន់​រៀល ($1.00) ដល់ ៦ ម៉ឺន​រៀល ($15.00) ក្នុង​មួយឈុត​។

​សម្រាប់​អាហារ​ពេលព្រឹក លោកអ្នក​ចំណាយ​ត្រឹម​៨​ពាន់​រៀល ($2.00) សម្រាប់​អាហារ​ដូចជា មី​ត្រជាក់​ហ៊ី​យ៉ា​ស៊ិ (Hiyashi Somen), គុយទាវ​អ៊ូ​ដុង​បង្គា (Tempura Udon), ស៊ុប​គីម​ឈី​សាច់​បង្គា​/​សាច់គោ​/​សាច់ជ្រូក​/​សាច់​មឹក (Kimchi Soup + Ebi/beef/pork/squid/), គុយទាវ​កា​ម៉ា​បុ​កុ (Kamaboko Udon), មីគោក​ហ៊ី​យ៉ា​ស៊ិ (Hiyashi Shuga), មី​ស៊ុប​ហ៊ី​យ៉ា​ស៊ិ​អុដុង (Hiyashi Udon) ជាដើម​។​



​កាន់តែ​ពិសេស​លើ​មុខម្ហូប​ប្រចាំ​ជាង​៧០​រសជាតិ​នេះ សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប បាន​បង្កើត​មុខម្ហូប​ថ្មី រៀងរាល់​ពី​រស​ប្តា​ហ៌​ម្តង ដោយ​ការច្នៃប្រឌិត ពី​ចុងភៅ​ក្នុង​ហាង​ផ្ទាល់ និង​តាមរយៈ​ការដក​បទពិសោធ​ពី​ភោជនីយដ្ឋាន​ខាងក្រៅ​ផង ដើម្បី​នាំយកមក នូវ​មុខម្ហូប ដែល​សក្តិសម​សម្រាប់​អតិថិជន​គោលដៅ​។ ជាមួយគ្នានេះ យើង​ក៏​កំពុង​ផ្តួច​ផ្តើមគំនិត ផ្សំគ្នា​រវាង​មុខម្ហូប​ដែលមាន​ស្រាប់ ដើម្បី​សម្រេច​គោលដៅ​អាហារ​ប៊ុ​ហ្វេ «​ញ៉ាំ​ម៉ា​ស្រលាញ់​ត្រឹម 50,000 រៀល ឬ $12.50» ។

​បន្ថែម​ពីលើ​មុខម្ហូប​ទាំងនេះ យើង​ក៏មាន​បម្រើ​ផងដែរ នូវ​ទឹក​ផ្លែឈើ​ស្រស់ៗ ដែល​ជាទី​ពេញនិយម សម្រាប់​ពេលបច្ចុប្បន្ន ដូចជា​ទឹក​ផា​សិន​សូ​ដា (Passion Soda), ទឹក​ផា​សិន​ដោះ​គោ​ឆៅ (Passion Milk), ទឹក​ប៉ម​ក្រឡុក (Apple Juice), ទឹកដូង​ក្រឡុក (Coconut Juice), ទឹក​ម្នាស់​ក្រឡុក (Pineapple Juice), ទឹក​ឪឡឹក​ក្រឡុក (Watermelon Juice), ទឹក​ប័​រ​ក្រឡុក (Avocado Juice), ទឹកក្រូច​ច្របាច់ (Orange Juice), ទឹកតែ​ក្រូចឆ្មា (Tea Sour Juice) ជាដើម​។ ទន្ទឹមនឹងនេះ កាហ្វេ​ឆុង​ភ្លាមៗ ក៏​កំពុង​សិក្សា ដាក់​ឲ្យ​ដំណើរការ​ផងដែរ​។​

​ចំណែកឯ​បរិយាកាស​នៅក្នុង​ភោជនីយដ្ឋាន​វិញ គឺ​ត្រូវបាន​រចនា​ឡើង​ដោយ​ការបញ្ចូល​គ្នា​រវាង​វប្បធម៌​ទាំងពីរ (​កម្ពុជា​-​ជប៉ុន​) ដើម្បី​ធ្វើ​ឲ្យ​ភ្ញៀវ​ទទួល​អារម្មណ៍​ថា កំពុង​ទទួលទាន​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​មួយ នៅក្នុង​ប្រទេស​របស់​ពួកគេ​។ ជាមួយនឹង​បរិយាកាស​ដ៏​ត្រជាក់ ក្រោម​កម្លាំង​ម៉ាស៊ីនត្រជាក់​ក្នុង​ក្នុង​ភោជនីយ​ដ្ឋា អតិថិជន​ក៏​អាច​រីករាយ​នឹង​ការប្រើប្រាស់ វាយ​ហ្វា​យ ដែល​ល្បឿន​លឿន ដែល​នឹង​ប​ង្កើ​ឲ្យ​បរិយាកាស​នៃ​ការជួប​ជុំគ្នា​កាន់តែ​ស្និទ្ធស្នាល​។

​ដោយឡែក សម្ភារ​ចុងភៅ និង​ផ្នែក​សេវាកម្ម គឺ​ត្រូវ​បានរៀបចំ​ស្របតាម​ស្តង់ដា​ភោជនីយដ្ឋាន​ជប៉ុន គឺ​រាប់​ចាប់ពី​ឧបករណ៍​ធំៗ រហូតដល់​សម្ភារ​តូចៗ ដូចជា​ទូ​ស៊ុ​ស៊ី កាំបិត ចាន ឆ្នាំង កែវ ជាដើម មើលទៅ​មាន​លក្ខណៈ​ជប៉ុន និង​អនាម័យ​។​



​ទន្ទឹមនឹងនេះ អតិថិជន​នឹង​ទទួលបាន​បទពិសោធ​ថ្មីៗ ពី​ភោជនីយដ្ឋាន​ជប៉ុន សា​កា​ណា អាហារ​ជប៉ុន​និង ស៊ុប ដែលមាន​ស្តង់ដារ​ល្អ ជាមួយនឹង​ការបម្រើ​សេវាកម្ម​រហ័ស​ទាន់​ចិត្ត និង​ដោយ​ការយកចិត្តទុកដាក់ រួសរាយ​រាក់ទាក់ ការតុបតែង​ខ្លួន​សម​រម្យ និង​ការនិយាយស្តី​ប្រកបដោយ​ការគោរព ពី​បុគ្គលិក​បម្រើសេវា​កម្ម​យើងខ្ញុំ​។​

«​សា​កា​ណា អាហារ​ជប៉ុន​និង ស៊ុប​» មាន​ទីតាំង​អគារ​លេខ ៤៧០ លើ​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្បែរ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់​។ ក្រៅ​តែមាន​ទីតាំង​ដែល​ងាយស្រួល​ស្វែងរក​ហើយ «​សា​កា​ណា អាហារ​ជប៉ុន​និង ស៊ុប​» ក៏​ផ្តល់​អាទិភាព​ទៅលើ​ចំណត​យានយន្ត​របស់​អតិថិជន​ផងដែរ​។ ភោជនីយដ្ឋាន «​សា​កា​ណា អាហារ​ជប៉ុន និង​ស៊ុប​» បានរៀបចំ​ចំណត​ដ៏​ធំ​ទូលាយ​ដល់​ទៅ​២​ទីតាំង ដែល​កាន់តែ​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​។ ទីតាំង​ទី​១ នៅក្នុង​ដីឡូត៍​ចំណត​រ៉ក់ ខាងក្រោយ​ភោជនីយដ្ឋាន និង​មួយទៀត​គឺ​នៅ​ចំណត​មុខ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់​៕









(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com