ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន រិះគន់​គោលនយោបាយ​ដេញ​ជន​អន្តោ​ប្រវេ​ស​វៀតណាម​ខុសច្បាប់​ពី​កម្ពុជា​
06, Jun 2018 , 9:40 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​២​ម៉ឺន​នាក់ នៅ​កំពង់ចាម នៅ​ថ្ងៃទី​៦ មិថុនា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​គោលនយោបាយ​ដេញ​ជន​អន្តោ​ប្រវេ​ស​វៀតណាម​ខុសច្បាប់​ពី​កម្ពុជា ដោយ​ប្រើ​រយៈពេល​៨​ថ្ងៃ នៅពេលដែល​ពួកគេ​ឈ្នះឆ្នោត ឡើងកាន់​អំណាច​។


​សម្ដេច ហ៊ុន សែន ចាត់ទុក​គោលនយោបាយ​ដេញ​ជន​អន្តោ​ប្រវេ​ស ជា​វិធានការ​ជ្រុលនិយម ដែល​ពិបាក​អនុវត្ត ហើយ​វា​អាច​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង​ផងដែរ ។ ជាពិសេស​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម​។ បើតាម​សម្ដេច មុន​ប្រើ​គោលនយោបាយ​បែបនេះ អ្នកនយោបាយ​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្បា​ស់សិន ដើម្បី​បញ្ចៀស​បញ្ហា​ជាមួយ​ប្រទេស​ដទៃ​។ 
 
កន្លងមក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បានដាក់​ចេញ​គោលដៅ​បោសសម្អាត​ជន​អន្តោ​ប្រវេ​ស​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម ដែល​រស់នៅ​ប្រទេស​កម្ពុជា ដោយ​ប្រើ​រយៈពេល​តែ​៨​ម៉ោង​ប៉ុណ្ណោះ នៅពេលដែល​គណបក្ស​មួយ​នេះ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​។​
 
​ក្រៅពីនេះ​លោក ពេជ្រ ស្រស់ បាន​គោលនយោបាយ​ផ្ដោតលើ​ការដោះស្រាយ​បញ្ហា​ជាអាទិ៍​មួយចំនួន ដូចជា ការពង្រឹង​វិស័យ​អប់រំ និង​ធានា​ឲ្យ​យុវជន​មានការ​ងារ​ធ្វើ ហើយ​ប្រាក់ខែ​៣០០​ដុល្លារ ,​ធានា​តម្លៃ​កសិកម្ម និង​កសិឧស្សាហកម្ម ,​ការកសាង​ផ្លូវ​ក្រាល​កៅស៊ូ និង​អភិវឌ្ឍន៍​តាម​ព្រំដែន ,​ពង្រឹង​វិស័យ​សុខាភិបាល​ជាដើម​៕
 

Tag:
 ​ហ៊ុន សែន
  ពេជ្រ ស្រស់​
 ​ជន​អន្តោ​ស​ប្រវេ​ស​
© រក្សាសិទ្ធិដោយ thmeythmey.com