ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
CCI ផ្តល់អាហារូបករណ៍លើវគ្គបណ្តុះបណ្តាល ស្តីពីការរាយការណ៍ព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
06, Jun 2018 ,
2:29 pm
រូបភាព
×
ដោយ:
វិទ្យាស្ថានសារគមនាគមន៍កម្ពុជា (CCI) សហការជាមួយវិទ្យាស្ថានសារព័ត៌មានភូមា (MJI) គាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសស៊ុយអ៊ែត (SIDA) តាមរយៈវិទ្យាស្ថានប្រព័ន្ធផ្សព្វផ្សាយ Fojo នឹងរៀបចំវគ្គបណ្តុះបណ្តាលខ្លីមួយស្ដីពី «ការរាយការណ៍ព័ត៌មានអំពីបម្រែបម្រួលអាកាសធាតុក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយទំនើប»។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីជំរុញឲ្យមានការផ្សព្វផ្សាយព័ត៌មាន ស្តីពីការបម្រែបម្រួលអាកាសធាតុ ឲ្យកាន់តែមានភាពទូលំទូលាយ និងសុក្រិត។
វគ្គបណ្ដុះបណ្ដាល ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ២២ ខែមិថុនានេះ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ការសិក្សាក្នុងថ្នាក់ ចាប់ផ្តើមពីថ្ងៃទី២២ ដល់ទី២៤ ខែមិថុនា រៀងរាល់ថ្ងៃ សុក្រ ដល់ថ្ងៃអាទិត្យ និងពីថ្ងៃ២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។ រីឯការអនុវត្តសរសេរអត្ថបទជាក់ស្ដែង គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨។
សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីនេះ នឹងសិក្សាទៅលើប្រធានបទ៤ សំខាន់ គឺ ទី១. ការសរសេរអត្ថបទទាក់ទងនឹងបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ។ ២. ចំណេះដឹងទាក់ទងនឹងបរិស្ថាន និងប្រែប្រួលការបម្រែបម្រួលអាកាសធាតុ។ ៣. របៀបសរសេរព័ត៌មានតាមប្រព័ន្ធ Online និងទី៤.យល់ដឹងពីគោលការណ៍ នៃការសរសេរព័ត៌មាន និងក្រមសីលធម៌ផ្សព្វផ្សាយ។
ក្នុងវគ្គបណ្ដុះបណ្ដាលដ៏ពិសេសមួយនេះដែរ អ្នកចូលរួមនឹងទទួលបានវិញ្ញាបនបត្រ ពីវិទ្យាស្ថានសារគមនាគមន៍កម្ពុជា (CCI) ឱកាសបានរៀនសូត្រពីបរិស្ថាន និងបម្រែបម្រួលអាកាសធាតុជាមួយសាស្ត្រាចារ្យ និងអ្នកជំនាញជាច្រើន។ សិក្ខាកាមទាំងអស់ ក៏នឹងទទួលបានប្រាក់លើកទឹកចិត្តសម្រាប់ការសិក្សានេះផងដែរ។
បេក្ខជនដែលអាចដាក់ពាក្យចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
១. ជាអ្នកសារព័ត៌មាន ឬអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង។
២. ត្រូវមានការបញ្ជាក់ពីស្ថាប័ន និងកាអះអាងពីសាម៉ីជន ថានឹងចូលរៀនឲ្យបានទៀងទាត់តាមលក្ខខណ្ឌ និងតម្រូវការរបស់វគ្គបណ្ដុះបណ្ដាល។
៣. ធ្លាប់សរសេរ ឬផលិតឯកសារព័ត៌មាន ដែលបានផ្សព្វផ្សាយជាសាធារណៈកន្លងមក។
បេក្ខជនអាចទាញយកពាក្យស្នើសុំចូលរៀន វគ្គបណ្ដុះបណ្ដាលតាមរយៈគេហទំព័រ
http://www.ccicambodia.org/
ឬ
https://bit.ly/2KT6yfS
ដើម្បីបំពេញ និងផ្ញើមកកាន់៖
[email protected]
ឬមកដាក់ពាក្យដោយផ្ទាល់នៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជា (CCI) តាមរយៈអាសយដ្ឋាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្សី ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងលេខទូរស័ព្ទលេខ ០១៥ ៧៧០ ៩៩៩/ ០៩៩ ៧៧០ ៩៩៩ ឬតាមរយៈអ៊ីម៉ែល
[email protected]
៕
ឈប់ទទួលពាក្យថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១២:០០ ថ្ងៃត្រង់។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
7 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
4 ថ្ងៃ
ការប្រឡងគ្រូអនុវិទ្យាល័យ នឹងរៀបចំ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជន៤៤១នាក់ប៉ុណ្ណោះ
1 សប្តាហ៍
អ្នកស្រី ឯម សិរីវុទ្ធី ចេញដំណើរពីស្វាយរៀងម៉ោង៣ទៀបភ្លឺ ជូនកូនមកប្រឡងគ្រូនៅភ្នំពេញ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម