អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ឧបត្ថម្ភភួយធ្វើពីដបប្លាស្ទិក ដល់អង្គការមូលនិធិកុមារកម្ពុជានាថ្ងៃទិវាបរិស្ថានពិភពលោក
× ដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានផ្តល់ភួយ ដែលជួយដល់បរិស្ថាន (ភួយធ្វើពីដបប្លាស្ទិក) ចំនួន៤០ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេ ទៅកាន់អង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការមួយផ្តល់ជូននូវសេវាកម្មអប់រំ និងសហគមន៍ ដល់កុមារ និងគ្រួសារកម្ពុជារាប់ពាន់នាក់។
ភួយដែលជួយបរិស្ថាននេះ ត្រូវបានផលិតពីដបប្លាស្ទិកកែច្នៃ ១០០ភាករយ។ នាដំណាច់ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត នឹងជួយបំប្លែងដបប្លាស្ទិកចំនួន ៨៨ លានដប ពីកន្លែងចាក់សំរាម ដែលស្មើនឹងទម្ងន់នៃយន្តហោះ A380 ចំនួន ៤៤ គ្រឿង។
គួរបញ្ជាក់ដែរថា ភួយបរិស្ថាន ecoTHREAD™ នីមួយៗ ត្រូវបានផលិតចេញពីដបប្លាស្ទិកចំនួន ២៨ដប ជាមួយនឹងការច្នៃប្រឌិតចុងក្រោយបំផុត ដបទាំងនោះ ត្រូវបានកែច្នៃឡើងវិញទៅជាបន្ទះប្លាស្ទិក មុនពេលត្រូវបានបំប្លែងទៅជាអំបោះ បង្កើតសម្ភារត្បាញប៉ូលា។ ភួយដ៏ល្អសម្រាប់បរិស្ថាននេះ ត្រូវបានរចនាឡើង ជាដៃគូជាមួយក្រុមហ៊ុន Buzz ដែលជាអ្នកឯកទេសផលិតផល ដឹកជញ្ជូនទំនិញឈានមុខគេ របស់ពិភពលោក ហើយជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអ៊ែមមឺរឹត ចំពោះការច្នៃប្រឌិតផលិតផល និងនិរន្តរភាព។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះដែរ ក្រុមការងាររបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត នៅប្រទេសកម្ពុជា មានឱកាសជួបសំណេះសំណាល ជាមួយលោក Nicky Ward ដែលជាប្រធានជំនួយ របស់អង្គការមូលនិធិកុមារកម្ពុជា បុគ្គលិក និងសិស្សានុសិស្ស CCF ។ មូលនិធិកុមារកម្ពុជា គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលបានជួយយ៉ាងសកម្ម ដល់កុមារដែលមានជីវភាពក្រីក្រ និងមិនមានលទ្ធភាពទទួលបានការអប់រំ។
នេះមិនមែនជាលើកទី ១ ឡើយ ដែលក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានចូលរួមក្នុងសកម្មភាពលើកកម្ពស់ការយល់ដឹង អំពីបរិស្ថាន។ ក្រុមហ៊ុនអ៊ែមមឺរឹត ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការការពារបរិស្ថានដទៃទៀត នៅតាមគោលដៅហោះហើរជាច្រើនកន្លែងទៀត។ ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានដំណើរការកម្មវិធីពណ៌បៃតងនៅលើជើងហោះហើររួចទៅហើយ ដោយមានប្រើប្រាស់កំប៉ុងអាលុយមីញ៉ូម ដបកែច្នៃប្លាស្ទិកនិងផលិតផលក្រដាសស្អាត ដូចជាកាសែត ទស្សនាវដ្តី និងកេសធំៗ ដែលអាចធ្វើទៅបាន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com