ពីនេះ ពីនោះ
រូបត្លុក
កម្ពុជា​កាន់តែ​គ្រោះថ្នាក់ ដោយសារ​ព័ត៌មាន​«​ក្លែងក្លាយ​»​នៅលើ​បណ្តាញ​សង្គម​
09, Jun 2018 , 10:39 pm        
រូបភាព
ដោយ:
​ក្រុម​អ្នក​ប្រឆាំងនឹង​បណ្តាញ​សង្គម​បាន រិះគន់​ជារឿយៗ និង​បង្ហាញ​ក្តី​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង នៅពេលដែល​បណ្តាញ​ទំនាក់ទំនង​សង្គម បាន​ចូលមក​កាត់ផ្តាច់​ទំនាក់ទំនង​ផ្ទាល់ រវាង​មនុស្ស​និង​មនុស្ស រវាង​បងប្អូន​ញាតិសន្តាន និង​មិត្តភក្តិ​ជាដើម​នោះ​។ បញ្ហា​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នៅពេលនេះ គឺថា​ឥទ្ធិពល​នេះ មិនបាន​ថមថយ​ឡើយ ហើយ​វា​កាន់តែ​ទាក់ទាញ​មនុស្ស​កាន់តែច្រើន និង​ពិសេស​កុមារា កុមារី​។ បញ្ហា​ធ្ងន់ធ្ងរ​នៅពេលនេះ គឺ​ការរីក​សាយភាយ​ដ៏​ពិបាក​គ្រប់គ្រង​នូវ​ព័ត៌មាន​ក្លែងក្លាយ ឬ​ការ​ប្រឌិត​ព័ត៌មាន (Fake News) នៅលើ​បណ្តាញ​សង្គម​ដូចជា ហ្វេ​ស​ប៊ុ​ក (Facebook) និង​យូ​ធូប (Youtube) ជាដើម​។​

 
​នៅ​កម្ពុជា មនុស្ស​តិចតួច​បំផុត​ដែល​យល់ និង​មានចំណេះដឹង អំពី​ការប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ត្រឹមត្រូវ​។ ដូច្នេះ​ភាគច្រើន​លើសលប់​នៃ​ពលរដ្ឋ​ខ្មែរ ពិសេស​ពលរដ្ឋ​រស់នៅ​តាម​ខេត្ត និង​តំបន់​ជនបទ រួមទាំង​កុមារ​ទូទៅ​ទាំងអស់ កំពុង​រងគ្រោះ និង​ទទួលយក​បាតុភូត ព័ត៌មាន​ក្លែងក្លាយ ជា​រៀងរាល់ថ្ងៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com