អត្ថបទពាណិជ្ជកម្ម
នៅថ្ងៃនេះ vivo Y85​ពណ៌​ខ្មៅ​ជាមួយ​ទំហំ​រ៉េ​ម​៤GB មកដល់​ទីផ្សារ​ហើយ​
10, Jun 2018 , 2:38 pm        
រូបភាព
​នៅថ្ងៃនេះ vivo Y85​ពណ៌​ខ្មៅ ត្រូវបាន​ដាក់លក់​ជា​ផ្លូវការ​ហើយ និង vivo Y53 និង vivo Y53C​ក៏មាន​តម្លៃ​ពិ​សេសមួយ​សម្រាប់​អតិថិជន​ផងដែរ ដើម្បី​ជាការ​អបអរ​សារ​ទ​ដល់​ខួប​គម្រប់​ចំនួន​មួយឆ្នាំ​របស់​ក្រុមហ៊ុន vivo នឹង​ជា​ដៃគូរ​សហការ​ជាមួយ FIFA World Cup 2018 លំដាប់​ពិភពលោក​ដែល​នឹង​ចូល​មកដល់​នាពេល​ឆាប់ៗ​នេះ​។​
 
vivo Y85​ពណ៌​ខ្មៅ ត្រូវបាន​រចនា​រូបរាង​យ៉ាង​ប្រណិត​។ ប្រិយមិត្ត​ដែល​បានឃើញ​ហើយ ប្រាកដជា​ចាប់អារម្មណ៍​នឹង​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី​នេះ​។ ស្មា​ត​ហ្វូ​ន​Y85 មាន​ផ្នែក​ខាងមុខ​នៃ​អេក្រង់​ពេញ​ផ្ទៃ​តែម្តង ស្ទើរតែ​គ្មាន​គែម​ខាង​សោះឡើយ​។ មានន័យថា គ្រប់យ៉ាង​នៅ​ផ្នែក​ខាងមុខ​គឺ​នៅក្នុង​កញ្ចក់​អេក្រង់​ទាំងអស់​តែម្តង​។ ភ្ជាប់​ជាមួយគ្នានេះដែរ vivo Y85 ត្រូវបាន​ដាក់​ឲ្យ​ដំណើរ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ស៊េរី​ខ្ពស់ Android 8.1 Oreo និង​ប្រើប្រាស់ interface ផ្ទាល់ខ្លួន Funtouch OS 4.0 បង្ហាញ​នូវ ទម្រង់​កម្មវិធី​យ៉ាង​ស្រស់ និង​អាច​ឲ្យ​អ្នកប្រើប្រាស់​ធ្វើការ​រៀបចំ​បន្ថែម​បាន​ផងដែរ​។​


 
Y85​មាន​រ៉េ​ម​ទំហំ 4GB និង​អង្គ​ផ្ទុក​ទិន្នន័យ 32GB អាច​បន្ថែម​មេម៉ូរី​ខាងក្រៅ​បាន​ដល់ 256GB​។ ដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ Octa-Core 12nm ថ្មី​និង RAM ទំហំ 4GB Y85 ដំណើរការ​យ៉ាង​រលូន ទោះបីជា​ធ្វើ​កិច្ចការ​ដ៏​ស្មុគស្មាញ​ក៏​ងាយស្រួល​ដំណើរការ​កម្មវិធី​ជាច្រើន​ក្នុងពេល​ដំណាលគ្នា​និង​ប្ដូរ​រវាង​ហ្គេម​និង​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឱ្យ​ងាយស្រួល​។​
 
 vivo Y85 ក៏ត្រូវ​បាន​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ដោយ​មួយ​គ្រាប់​មាន​ទំហំ 13​មេ​ហ្គា​ភិ​ច​សែ​ល និង​មួយ​គ្រាប់​ទៀត​មាន​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល អមដោយ​អំពូល​ហ្លា​ស់​មួយ​គ្រាប់ ធ្វើ​ឲ្យ​ការចាប់យក​រូបភាព បាន​ច្បាស់​ល្អ ឥតខ្ចោះ មិន​ធ្វើ​ឲ្យ​ខកបំណង​នោះឡើយ ជាពិសេស​វា​ក៏បាន​បន្ថែម​នូវ​មុខងារ សម្រាប់​ការថត​រូបភាព ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​បន្ថែមទៀត ដូចជា Panorama Mode , HDR, Face Detection, Touch Focus , Auto Focus ជាដើម​។ អ្វីដែល​កាន់តែ​ពិសេស គឺ​កាមេរ៉ា​ផ្នែក​ខាងមុខ​របស់​វា មាន​ទំហំ​ធំ 16 មេ​ហ្គា​ភិ​សែ​ល ពិសេស​សម្រាប់​ការថត​រូបភាព បែប Selfie ។ 


 
​ដោយឡែក លើ​ម៉ូ​ឌែ​ល​ទូរ​សព្ទ​ចំនួន​ពីរ គឺ vivo Y53 នឹង vivo Y53c​ក្នុងតម្លៃ​ត្រឹមតែ​139$​ប៉ុណ្ណោះ នេះ​ពិតជា​ឱកាស​ដល់​ល្អ​សម្រាប់​លោកអ្នក ហើយ​លោកអ្នក​អា​ចរក​ជាវ​បាន​នូវ​គ្រប់​បណ្តា​ហាង​លក់​ទូរ​សព្ទ​នានា​ទូទាំងប្រទេស​នឹង​ទទួលបាន​ការផ្តល់ជូន​តម្លៃ​ដ៏​ពិសេស​ភា្ល​មៗ ចាប់ពី​ថ្ងៃនេះ​រហូតដល់​រដូវ​កាល​FIFA World Cup បញ្ចប់ ។ 
 
​កុំ​ភ្លេច​ណា​!​បងប្អូន​អាច​រក​ជាវ​ម៉ូ​ឌែ​ល​៣​ខាងលើនេះ​ដែលមាន​លក់​ក្នុង​តំលៃ​ពិសេស​ដោយ​ក្រុម​ហុ​៊​ន​ស្មា​ត​ហ្វូ​ន vivo​ផ្ដល់ជូន​អតិថិជន​នៅក្នុង​រដូវ​ការ​FIFA​ហើយ​អាច​រក​ផលិតផល​ទាំងអស់​របស់ vivo បាន​នៅតាម​បណ្ដា​ហាង ចែកចាយ នៅក្នុង ប្រទេស​កម្ពុជា ។​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com