អត្ថបទពាណិជ្ជកម្ម
ហាង​ល្បីៗ​ចំនួន​៥​របស់​ក្រុមហ៊ុន EFG បាន​បើកសម្ពោធ​ជា​ផ្លូវការ នៅ​ផ្សារ​ទំនើប AEON Mall Sen Sok City ហើយ​!
11, Jun 2018 , 4:03 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ហាង​ល្បីៗ របស់​ក្រុមហ៊ុន EFG ចំនួន​៥ បាន​បើកសម្ពោធ​ជា​ផ្លូវ​ការព្រម​គ្នា​នៅ​ផ្សារ​ទំនើប AEON Mall Sen Sok City ដោយមាន​ការចូលរួម​សម្ដែង​ពី​តារាចម្រៀង លោក នី​កូ និង​ការផ្ដល់ជូន​ពិសេសៗ​ជាច្រើន​ពី​ហាង​នីមួយៗ កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ ។

​ហាង​ល្បីៗ របស់​ក្រុមហ៊ុន EFG ទាំង​៥​នេះ មានដូចជា ហាង ដឹ ភី​ហ្សា ខម​ផេ​នី ,​ហាង​ការ៉េម ស្វិ​ន​សិន ,​ហាង​ការ៉េម ដេ​រី​ឃ្វិន ,​ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី និង​ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា​។​



​កម្មវិធី​ពិសេស​មានដូចជា​៖
•​    ​ដឹ ភី​ហ្សា ខម​ផេ​នី​៖ ឈុត​ស្វាគមន៍​ជាមួយនឹង​តម្លៃ​ពិសេស​
•​    ​ហាង​ការ៉េម​ស្វិ​ន សិន​៖ ទិញ​មួយ ថែម​មួយ​
•​    ​ហាង​ការ៉េម​ដេ​រី​ឃ្វិន​៖ ទិញ​មួយ ថែម​មួយ​
•​    ​ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម​៖ ទិញ​មួយ ថែម​មួយ​
•​    ​ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា​៖ ឈុត​គ្រួសារ​រីករាយ​

​តាមរយៈ​កម្មវិធី​ពិសេស​នេះ លោក ទេព វីរៈ ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន EFG មាន​ក្ដី​រំពឹង​យ៉ាង​ម៉ុ​ត​មាំ​ថា ហាង​ទាំង​៥​នេះ នឹង​ជួយ​សម្រួល​ដល់​អតិថិជន​មួយកម្រិត​បន្ថែមទៀត ដែល​ពួកគាត់​អាច​អ​ញ្ចើ​ញ​មក​ផ្សារ​ទំនើប​ផង និងអាច​ញុាំ​អាហារ​ដ៏​មានឱជារស​ឈ្ញុ​យ​ឆ្ងាញ់​ជាច្រើនមុខ​ផងដែរ​។



​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន EFG រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« ពួកយើង​សូម​ស្វាគមន៍​ដល់​អតិថិជន​ទាំងអស់​ក្នុងការ​មកកាន់​ហាង​ទាំង ៥ ម៉ាក​របស់​យើង​នៅ​ផ្សារ​ទំនើប AEON Mall Sen Sok City នេះ​។ ហើយ​ពួកយើង​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ប​ម្រី​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ជូន​ដល់​អតិថិជន ជាមួយនឹង​អាហារ​ដែល​មានឱជារស​ឈ្ងុយឆ្ងាញ់ និង​មាន​អនាម័យ​ខ្ពស់​ទៅតាម​ស្ដង់ដារ​»​។​

​ជាមួយគ្នានេះ លោក វីរៈ ក៏បាន​លើកឡើង​ពី​ដើមកំណើត​ម៉ាក​យីហោ​នីមួយៗ​របស់​ក្រុមហ៊ុន EFG ដូច្នេះ​ថា​៖១.​    ​ហាង ដឺ ភី​ហ្សា ខម​ផេ​នី ជា​ម៉ាក​ដ៏​ល្បី​ពី​ប្រទេស​ថៃ និង​មាន​ហាង​២៨ កំពុង​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​។ ទី​២.​    ​ហាង​ការ៉េម ស្វិ​ន​សិន ជា​ម៉ាក​ដ៏​ល្បី​មកពី​សហរដ្ឋអាមេរិក ដែលមាន​ហាង​ចំនួន​៧​ក្នុងប្រទេស​កម្ពុជា​។ ទី​៣.​    ​ហាង​ការ៉េម ដេ​រី​ឃ្វី​ន ជា​ម៉ាក​យីហោ​ល្បីល្បាញ​មកពី​សហរដ្ឋអាមេរិក ដែលមាន​ហាង​ចំនួន​៧ ក្នុងប្រទេស​កម្ពុជា​។ ទី​៤.​    ​ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម ជា​ម៉ាក​យីហោ​មកពី​សហរដ្ឋអាមេរិក ដែលមាន​ហាង​ចំនួន​៥ ក្នុងប្រទេស​កម្ពុជា​។ ទី​៥.​    ​ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ជា​ម៉ាក​យីហោ​ដ៏​ល្បី​មកពី​ប្រទេស​ថៃ​ដែល​ហាង​ចំនួន​៣ នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​ក្រុមហ៊ុន Express Food Group Co., Ltd  (EFG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន RMA Cambodia គឺ​ក្រុមហ៊ុន​វិ​និ​យុគ​ទុន​លើ​វិស័យ​ចំណីអាហារ​ធំជាងគេ​តាំងពី​ឆ្នាំ​២០០៥​មកម្ល៉េះ​។ សព្វថ្ងៃនេះ ក្រុមហ៊ុន​មាន​ហាង​ចំនួន​៥៥ កន្លែង កំពុង​ប្រតិបត្តិការ​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួន ក្នុងនោះ​ក្រុមហ៊ុន​មាន​បុគ្គលិក​កំពុង​បម្រើ​ការងារ​ជាង​២,០០០​នាក់​ផងដែរ​។ ក្រុមហ៊ុន EFG បាន​ទិញ​សិទ្ធិផ្ដាច់មុខ​នូវ​ម៉ាក​ផលិតផល​ល្បីៗ​ចំនួន​៦ មានដូចជា​៖ ដឹ ភី​ហ្សា ខម​ផេ​នី ,​ការ៉េម ស្វិ​ន​សិន ,​ការ៉េម ដេ​រី​ឃ្វិន ,​នំ​ដូ​ហ្វ​ណាត់ ,​ហាង​កាហ្វេ ខូ​ស្ដារ ,​ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី​គ្រី​ម និង​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com