អត្ថបទពាណិជ្ជកម្ម
វ៉ាវ! ពេជ្រ សោភា ទទួលបានកាដូដ៏ភ្ញាក់ផ្អើលពីក្រុមហ៊ុន OPPO
× នាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ក្រុមហ៊ុនOPPOបានបញ្ជូនអ្នកតំណាងក្នុងការចូលរួមនិងជូនកាដូដល់អ្នកនាងដែលជាតារាតំណាងរបស់ខ្លួន។ តាមរយៈវីដេអូLiveនៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងបានឃើញថា អ្នកនាងមានភាពរីករាយជាខ្លាំង នៅខណៈដែលអ្នកនាងធ្វើការផ្សងនិងផ្លុំពន្លត់ទៀននៅលើនំខេករបស់OPPO អ្នកនាងមានចំនាប់អារម្មណ៍ថា៖ “នំនេះគឺមានន័យជាងគេនៅក្នុងចំនោមការងាររបស់ខ្ញុំ OPPOផ្តល់ក្តីស្រលាញ់ឲ្យខ្ញុំច្រើន ខ្ញុំធ្វើការជាមួយOPPOពីរឆ្នាំអាចនិយាយថា ស្មាតហ្វូនមួយហ្នឹងបានធ្វើឲ្យខ្ញុំមានសំណាងដូចគ្នា អរគុណដល់OPPO……..”។
អ្វីដែលកាន់តែពិសេសទៀតនោះគឺជាកាដូដែលអ្នកនាងទទួលបានពីOPPO គឺទូរស័ព្ទដៃស៊េរីចុងក្រោយរបស់OPPO គឺ R15 Pro ពណ៌ស្វាយ វាពិតជាធ្វើឲ្យអ្នកនាងភ្ញាក់ផ្អើលនិងពេញចិត្តជាខ្លាំង លើសពីនេះទៀត ការដូទី៣ របស់OPPOគឺកម្រងសៀវភៅអនុស្សាវរីយដែលចងក្រងនូវរូបភាពរបស់អ្នកនាងពេជ្រ សោភា ចាប់ពីពេលដែលអ្នកនាងចាប់ដៃគូសហការណ៍ជាមួយOPPOរហូតដល់បច្ចុប្បន្ន រួមជាមួយនឹងពាក្យពេជន៍ជូនពរដែលត្រូវបានជ្រើសចេញពីសារជូនពររបស់អ្នកគាំទ្រដែលបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់OPPO។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនOPPOពិតជាបានយកចិត្តទុកដាក់ចំពោះតារាតំណាងរបស់ខ្លួនមែនទែន គឺមិនត្រឹមតែជូនកាដូសម្រាប់ កំពូលតារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះទេ ថែមទាំងមានការជូនរង្វាន់ទៅដល់អ្នកគាំទ្រដែលបានចូលរួមសរសេរពាក្យជូនពរទៅកាន់អ្នកនាង ពេជ្រ សោភាទៀត ដែលរង្វាន់នោះក៏ជាទូរស័ព្ទOPPO R15 Pro ផងដែរ។ ចំពោះទូរស័ព្ទម៉ូដែល R15 Proនេះ វាមានលក្ខណៈពិសេសនិងគុណសម្បត្តិដូចជា៖ ការរចនារូបរាងបែបថ្មី(Gradient Color) វាធ្វើឲ្យទូរស័ព្ទកាន់តែលេចធ្លោ ហើយមានពីរពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Purple និង Ruby Red។
ចំណែកឯការរចនាតួខ្លួនគឺបែបកញ្ចក់ 3D កាន់តែងាយស្រួលក្នុងការចាប់កាន់។ បើនិយាយពីអេក្រង់វិញ វាបំពាក់នូវអេក្រង់ AMOLED ទំហំធំ ៦.២៨ inch Super Full Screen។ ចំពោះកាមេរ៉ាវិញ OPPO R15 Proមានកាមេរ៉ាក្រោយភ្លោះ ទំហំ២០MP + ១៦MP (កាំពន្លឺធំ F/១.៧) ឯកាមេរ៉ាមុខទំហំធំ ២០MP + AI Beauty ២.០ ហើយមុខងារស្កេនមុខដោះសោរ កាន់តែរហ័ស។ OPPO R15 Pro មាន RAM ៦GB និងអង្គផ្ទុកទិន្នន័យទំហំ ១២៨GB បំពាក់មកជាមួយឈីប Snapdragon 660 AIE, Octa-Core, ២.២ GHz ប្រើប្រាស់នូវSystem ColorOS ៥.០ ដើរដោយAndroid ៨.១។ កាន់តែពិសេសទៀតនោះ វាមានកំលាំងថ្មធំ ទំហំ ៣៤៣០mAh ថែមទាំងភា្ជប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC សាក៥នាទីនិយាយបាន២ម៉ោង។
ដូច្នេះ បើសិនជាអ្នកទាំងអស់គ្នាចង់បាននូវម៉ូដែលថ្មីរបស់OPPO ក៏ដូចជាចង់ប្រើប្រាស់នូវទូរស័ព្ទOPPO R15 Proដូចកំពូលតារាចំរៀង ពេជ្រ សោភា កុំភ្លេចទៅរកជាវទាំងអស់គ្នាណា។ OPPO R15 Pro មានតម្លៃ៦២៩ដុល្លារ ចំណែកឯកាលបរិច្ឆេទនៃការចាប់ផ្តើមលក់នៅលើទីផ្សារប្រទេសកម្ពុជាវិញ សូមតាមដានផេកផ្លូវការរបស់OPPOទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com