អត្ថបទពាណិជ្ជកម្ម
អតីត​គ្រូបង្រៀន​ដែល​ក្លាយជា​អ្នករត់​ម៉ូតូ​ឈ្នះ​រង្វាន់​រថយន្ត​តម្លៃ​១៧៨​លាន​រៀល​ពី​អូ​អិ​ឈិ​
12, Jun 2018 , 4:21 pm        
រូបភាព
​អតីត​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍សាត់​ក្នុង​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ រំភើបចិត្ត​រហូតដល់​និយាយ​ស្ទើរ​មិន​ចេញ នៅពេលដែល​ទទួលបាន​រង្វាន់​រថយន្ត FORD Ranger XLT មានតម្លៃ​ស្មើនឹង ១៧៨ លាន​រៀល​ពី​ក្រុមហ៊ុន​តែ​បៃតង​អូ​អិ​ឈិ កាលពី​ខែឧសភា កន្លងទៅនេះ​។​

​លោក  ស៊ិន គក់ អាយុ​៥៥​ឆ្នាំ មាន​អាជីព​ជា​អ្នករត់ម៉ូតូឌុប​ជា​អ្នករត់ម៉ូតូឌុប​នាពេល​បច្ចុប្បន្ន​ដោយ​គាត់​រកចំណូលបាន​ត្រឹមតែ​២០០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ដែលមាន​សមាជិក​៥​នាក់ ខណៈពេល​កូនប្រសារ​ប្រុស​របស់គាត់​កំពុង​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។



​លោក  ស៊ិន គក់ បាន​ឲ្យ​ដឹងថា​៖ «​លោក​សឹងតែ​មិន​ជឿ​នឹង​ភ្នែក​នៅពេលដែល​បើក​គម្រប​ដប ត្រូវ​រង្វាន់​។ សម្រាប់​អ្នកក្រ​ដូចជា​លោក​មិនដែល​ហ៊ាន​គិត​ផង​ថា​មាន​ឡាន​ជិះ​។ នេះ​មិន​ត្រឹមតែ​ជា​រង្វាន់​ដ៏​ធំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​ជិវិត​លោក​ទទួលបាន​ការផ្លាស់​ប្តូរ​យ៉ាងខ្លាំង​។ លោក​សូម​អរគុណ​ដល់​ក្រុមហ៊ុន​អូ​អិ​ឈិ​ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​បែបនេះ​សម្រាប់​ប្រជាជន​ខ្មែរ​យើង​។ លោក​ពិតជា​មិនអាច​បំភ្លេច​អ្វីដែល​អូ​អិ​ឈិ​ផ្តល់​ឲ្យ​នៅពេល​នេះឡើយ​។ គួរ​បញ្ជក់​ដែរ​ថា​រង្វាន់​ដែល​លោក ស៊ិន គក់ ទទួលបាន​នៅពេលនេះ គឺ​បាន​ពី​កម្មវិធី OISHI Instant Win របស់​ក្រុមហ៊ុន​តែ​បៃតង​អូ​អិ​ឈិ ដែល​បង្កើតឡើង​កាលពី​ចុងឆ្នាំ​២០១៧ កន្លងទៅ ហើយ​គាត់​គឺជា​អ្នក​ទី​២​ហើយ​ដែល​បានទទួល​រង្វាន់​នេះ​។​

​លោក សុង សាក់​លី នាយក​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន​អូ​អិ​ឈិ​បាន​ឲ្យ​ដឹងថា​៖ «​យើង​ពិតជា​រីករាយ​ដែល​បាន​បង្កើត​នូវ​កម្មវិធី Instant Win Promotion ដ៏​ធំ​នេះ​ឡើង វា​មិន​ត្រឹមតែ​ជា​កម្មវិធី​មួយ​ដែល​លើកទឹកចិត្ត​ដល់​អតិថិជន​ឲ្យ​ទទួលទាន​ទឹកតែ​ដែល​ត្រូវបាន​ផលិត​ចេញពី​សន្លឹក​តែ​ល្អៗ​បី​ប្រភេទ​ហើយ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កម្មវិធី​មួយ​ដែល​ជំរុញ​ប្រជាជន​ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ជីវភាព​កាន់​ត​តែ​ប្រសើរឡើង »​។​



​គួរ​រំលឹក​ផងដែរ​ថា កម្មវិធី​អូ​អិ​ឈិ Instant Win Promotion គឺជា​កម្មវិធី​មួយ​ដែល​ផ្ដល់ឱកាស​ដល់​អតិថិជន​ដើម្បី​ផ្សងសំណាង​យក​រង្វាន់​នៅក្រោម​គម្រប​ដប ដែលមាន​ដូចជា​៖ រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ ១០ លាន​រៀល និង​រង្វាន់​អូ​អិ​ឈិ​ជាច្រើន​លាន​ដប​ថែម​ទៀតផង​។ មាន​រង្វាន់​ជាច្រើន​កំពុង​រងចាំ​លោកអ្នក​ឈ្នះ​។ តើ​អ្នកណា​នឹង​ក្លាយជា​អ្នកឈ្នះ​រង្វាន់​បន្ទាប់​ក្នុង​កម្មវិធី OISHI Instant Win Promotion នេះ​?

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក OISHI Drink Station ឬ​ទូរ​សព្ទ​មក​លេខ ០១៥ ៦៩១ ៥៥៥ /០១៥ ៦៩៣ ៥៥៥  ដើម្បី​ទទួល​រង្វាន់​៕









(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com