ជាតិ
រដ្ឋមន្ត្រីការពារជាតិចិន នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចប្រតិបត្តិការការពារជាតិទាំងពីរ រូបពីក្រសួងការពារជាតិចិន
× ភ្នំពេញ៖ រដ្ឋមន្ត្រីការពារប្រទេសចិន លោក វៃ ហ្វេនហេ (Wei Fenghe) នឹងមកទស្សនកិច្ចផ្លូវការ នៅកម្ពុជា ៤ថ្ងៃ ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការការពារប្រទេសទាំងពីរបន្ថែមទៀត។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសចិននេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ដល់២០ មិថុនា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក វៃ ហ្វេនហេ នឹងត្រូវជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននឹងជួបសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីចុះហត្ថលេខាលើកិច្ចសហការប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរ ។
ក្រៅពីនេះរដ្ឋមន្ត្រីការពារជាតិចិន និងកម្ពុជា ក៏នឹងបើកសម្ពោធពិព័រណ៌យោធារួមគ្នា កម្ពុជា-ចិន នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិព័រណ៌កោះពេជ្រផងដែរ៕
Tag:
ទៀ បាញ់
ក្រសួងការពាជាតិ
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com