អត្ថបទពាណិជ្ជកម្ម
តារា​ផេ ទទួលបាន​អាជ្ញា​បណ្ណ​ផ្លូវការ ជា​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​
15, Jun 2018 , 3:50 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ថ្ងៃ​អង្គា​រ៍ ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ តារា​ផេ ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឈានមុខ​មួយ បានទទួល​អាជ្ញា​បណ្ណ​ថ្មី​មួយ ក្នុងនាម​ជា «​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​» ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។ នេះ​ជា​អាជ្ញាប័ណ្ណ​ថ្មី​មួយ ដែល​ចូលមក​ជំនួស អាជ្ញា​បណ្ណ​ដែលមាន​ស្រាប់ ក្នុងនាម​ជា «​ប្រតិបត្តិការ​អ្នកដំណើរ​កា​រត​តិ​យ​ភាគី​»​។ អាជ្ញា​បណ្ណ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា សេវាកម្ម​របស់​ក្រុមហ៊ុន តារា​ផេ ពិត​ជាមាន​ភាពរឹងមាំ និង​គួរ​ឲ្យ​ជឿទុកចិត្ត​យ៉ាងខ្លាំង នៅក្នុង​ទីផ្សារ ហើយ​នេះ​ជោគជ័យ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន តារា​ផេ​។

​ក្រោយពី​បានឃើញ​ពី​ទំហំ​នៃ​តម្រូវការ​របស់​អតិថិជន នៅក្នុង​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សារ​តម្រូវ​ឲ្យ​គ្រប់​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ មាន​អាជ្ញា​បណ្ណ​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ជា​កំហិត​។ គោលដៅ​ចម្បង​នៃ​អាជ្ញា​បណ្ណ​មួយ​នេះ គឺ​ដើម្បី​គ្រប់គ្រង និង​ពង្រឹង​សេវាកម្ម​មួយ​នេះ​ឲ្យ​មាន​សុវត្ថិភាព ប្រសិទ្ធភាព និង​ការពារ​អត្ថប្រយោជន៍​របស់​អតិថិជន​។ ជាពិសេស គឺ​ការធានា​នូវ​សេវាកម្ម​ទូទាត់​សង​ប្រាក់ នៅ​ក្នុងការ​ទីផ្សារ​ប្រកួតប្រជែង​ដែល​ស្មើភាព​គ្នា​។

​លោក ភុ​ក រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន តារា​ផេ បាន​ឲ្យ​ដឹងថា ការទទួលបាន​អាជ្ញា     បណ្ណ​ជា​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ពី​ធនាគារជាតិ​នៃ​កម្ពុជា មានន័យថា ក្រុមហ៊ុន តារា​ផេ ត្រូវបាន​ចាត់ទុកថា​ជា​ក្រុមហ៊ុន​មួយ​ដ៏​រឹងមាំ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជួយ​សម្រួល​ដល់​ការបង់ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​។ 

​បើតាម​នាយក​គ្រប់គ្រង​ទូទៅ​ដដែល អាជ្ញា​បណ្ណ​នេះ នឹង​អនុញ្ញាត​ឲ្យ​តារា​ផេ មាន​សិទ្ធិ​ស្របច្បាប់​ពេញលេញ ក្នុងការ​សហការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា សាលារៀន ភោជនីយដ្ឋាន ព្រមទាំង​ការទូទាត់​វិក្កយបត្រ​នានា ទូទាត់​ប្រាក់ នៅតាម​មន្ទីរពេទ្យ សណ្ឋាគារ និង​ជួយ​សម្រួល​ដល់​ការបង់ប្រាក់​របស់​អតិថិជន​គ្រប់​មធ្យោបាយ​ផងដែរ​។ លោក ភុ​ក រដ្ឋា បញ្ជាក់​ដូ​ច្ន​ធា​៖«​ថ្ងៃនេះ​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ ដែល​បង្ហាញ​ពី​ភាពជោគជ័យ ក្នុង​ចក្ខុវិស័យ​របស់​យើង នៅក្នុង​ការជួយ​សម្រួល​ដល់​អតិថិជន​។ លើសពីនេះទៅទៀត ការទទួលបាន​អាជ្ញា​បណ្ណ​ជា​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ បានបង្ហាញ​ពី​សមិទ្ធផល​របស់​យើង នៅក្នុង​ការអភិវឌ្ឍន៍​ផ្តល់​ដំណោះស្រាយ​សេវា​បង់ប្រាក់ តាមរយៈ​ប្រព័ន្ធ​ឌីជីថល​»​។

​នេះ​ក៏​អាច​ធានា​បានដែរ​ថា តារា​ផេ បាន​កំពុង​បោះជំហាន​យ៉ាង​ត្រឹមត្រូវ នៅក្នុង​ការជួយ​អតិថិជន​របស់ខ្លួន ឲ្យ​ចំណេញ​ពេលវេលា និង​មាន​សុវត្ថិភាព​ខ្ពស់ ក្នុងពេល​តែមួយ ហើយ​អតិថិជន ថែមទាំង​អាច​ទទួលបាន​សេវា​ទូទាត់​ប្រាក់កម្ចី និង​ការដក​ប្រាក់​តាមរយៈ​ភ្នាក់ងារ តារា​ផេ ដែលមាន​ប្រមាណ​ជាង 1400 កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​ទៀតផង​។ នេះ​ជាការ​បន្ថែម​របស់លោក ភុ​ក រដ្ឋា ។

​អំពី តារា​ផេ​៖
​តារា​ផេ គឺជា​យីហោ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ចល័ត​ឈានមុខ​មួយ ដែល​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ។ តារា​ផេ គឺជា​ក្រុមហ៊ុន​ដែល​ចូលរួម​បង្កើតឡើង រវាង​ក្រុមហ៊ុន Canadia Investment Holding (CIH) នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន Fullerton Financial Holdings (FFH) របស់​ប្រទេស​សិង្ហ​បុរី ក្នុង​គោលបំណង ក្លាយជា​ជម្រើស​រូបិយ       បណ្ណ​នៃ​ការទូទាត់ ប្រតិបត្តិការ​កាបូប​លុយ​ចល័ត និង​សេវាកម្ម​ទូទាត់​ប្រាក់​អាជីវកម្ម នៅក្នុង​កម្ពុជា​។ សេវាកម្ម​របស់ តារា​ផេ រួមមាន​៖ ផ្ទេរប្រាក់​(​វេរ​លុយ​) ដក​-​ដាក់​ប្រាក់ បង់​ទឹក​-​ភ្លើង​និង​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ ទូទាត់​ទំនិញ​អន​ឡាញ ទូទាត់​ទំនិញ បង់ប្រាក់​កម្ចី បើក​ប្រាក់ខែ បង់​បុព្វលាភ​ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង និង​កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច​។ តាមរយៈ​ក្រុមហ៊ុន តារា​ផេ មនុស្ស និង​គ្រួសារ​រាប់ពាន់នាក់ នៅតាម​បណ្តា​ខេត្ត និង​ទីក្រុង អាច​វេរ​លុយ​គ្រប់​ទីកន្លែង​គ្រប់ពេលវេលា ជាមួយនឹង​សេវាកម្ម​ដែលមាន​សុវត្ថិភាព​ខ្ពស់ និង​មាន​ភាពងាយស្រួល​។ គិត​មកដល់​ត្រឹម​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ក្រុមហ៊ុន តារា​ផេ មាន​ភ្នាក់ងារ​ជាង 1400 កន្លែង នៅ​ទូទាំងប្រទេស ហើយ​ចំនួន​នេះ នឹង​កើនឡើង​រហូតដល់ 2,800 កន្លែង​នៅ​ដំណាច់ឆ្នាំ​២០១៨ ។ ទន្ទឹមគ្នា​នេះដែរ តារា​ផេ បាន​សហការ​ជាមួយ​ពាណិជ្ជករ​ប្រមាណ​ជា 100 ហាង ហើយ​តួលេខ​នេះ នឹង​កើន​រហូតដល់ 1600 នៅ​ដំណាច់ឆ្នាំ​២០១៨ នេះ​ផងដែរ​។​
​តារា​ផេ រហ័ស សុវត្ថិភាព គ្រប់​ទីកន្លែង​៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com