ការប្រកួតកីឡាបាល់ទាត់ FIFA World Cup 2018 នៅរុស្ស៊ីបានបញ្ចប់ការប្រកួតទីមួយនៅក្នុងពូលរៀងៗ ខណៈពូល A បានចាប់ផ្តើមជំនួបលើកទីពីរ។ ជំនួបទាំង១៦ប្រកួតដំបូងពីពូល A ទៅ H មានការស៊ុតបាល់បញ្ចូលទី៣៨គ្រាប់។ Cristiano Ronaldo របស់ព័រទុយហ្គាល់រកបាន៣គ្រាប់តែម្នាក់ឯង រីឯម្ចាស់ផ្ទះរុស្ស៊ី រកបានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ។