ព្រឹត្តិការណ៍យានយន្តពិភពលោក «Mondial de l’Auto 2018» នឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែតុលាខាងមុខ នៅ Porte de Versailles ក្រុងប៉ារីសប្រទេសបារាំង។ វាជាព្រឹត្តិការណ៍ដ៏ចំណាស់មួយ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនផលិតយានយន្តទាំងអស់បង្អួតម៉ូដែលថ្មីៗរបស់ខ្លួនដើម្បីទាក់ទាញអតិថិជន។
Paris Motor Show (Mondial de l’Auto) ជាព្រឹត្តិការណ៍តាំងបង្ហាញយានយន្តដ៏ធំដែលរៀបចំរៀងរាល់២ឆ្នាំម្តង ជាពិសេសនាអំឡុងខែតុលា នៅក្រុងប៉ារីស ដែលមានកំណើតតាំងពីឆ្នាំ១៨៩៨មក៕