ជាតិ
បោះឆ្នោត
ក្រសួង​អប់រំ ឲ្យ​និស្សិត​ឈប់​៣​ថ្ងៃ ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត
26, Jun 2018 , 7:19 pm        
រូបភាព
និស្សិតជាង៣នាក់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាពិធីទទួលសញ្ជាបត្រ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២0១៨ ក្រោមអធិបតីភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ រូបពីហ្វេសបុកសម្តេច ហ៊ុន សែន
និស្សិតជាង៣នាក់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាពិធីទទួលសញ្ជាបត្រ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២0១៨ ក្រោមអធិបតីភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ រូបពីហ្វេសបុកសម្តេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ ក្រ​សូង​អប់រំ យុវជន​និង​កីឡា បានអនុញ្ញាត​ឲ្យ​និស្សិត​គ្រប់​គ្រឹះស្ថានឧត្ដមសិក្សា ឈប់​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ​។



​ការអនុញ្ញាត ឲ្យ​និស្សិត​បាន​ឈប់សម្រាក់​រយៈពេល​៣​ថ្ងៃ គឺ​ធ្វើតាម​ការណែនាំ​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន  ដែល​បានលើកឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជាង​៣​ពាន់​នាក់ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ង​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​។

​ចំណែកឯ កម្មករ​-​ក​ម្មា​រិ​នី ក៏ត្រូវ​បាន​ក្រសួង​ការងារ ប្រកាស​ឲ្យ​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ​ដែរ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ធ្វើដំណើរ​ទៅ​បោះឆ្នោត​។ ការបោះឆ្នោត​លើក​នេះ មាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង ហើយ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង​៨.៣​លាន​នាក់​៕ 


Tag:
 បោះឆ្នោត​
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com