កីឡាករដែលមានឈ្មោះនូវែលសេឡង់ Marcus Lim រូបនេះ បានចាកចេញពីកម្ពុជាទៅរស់នៅប្រទេសនូវែលសេឡង់តាំងពីអាយុ១៣ឆ្នាំ។ ក្រោយប្រឡូកក្នុងវិស័យកីឡាកាយវប្បកម្មជាង១០ឆ្នាំកន្លងមក Marcus ធ្លាប់ឈ្នះមេដាយមាសជាច្រើនសម្រាប់ការប្រកួតថ្នាក់ជាតិនៅប្រទេសនូវែលស៊ីឡង់។ Marcus គ្រងជើងឯកប្រចាំការប្រកួតជើងឯកទូទាំងប្រទេសនូវែលសេឡង់ពីរឆ្នាំជាប់គ្នា គឺឆ្នាំ២០១៦ និង ២០១៧។ ក្រៅពីនេះក៏មានមេដាយមាសជាច្រើនទៀតផងដែរ។