ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
វិធីការពារម៉ូតូ កុំឲ្យខូច ពេលជិះលើផ្លូវទឹកលិចខ្លាំង
10, Jul 2018 ,
5:39 pm
រូបភាព
ជាង ជួសជុលម៉ូតូ លោក សេង សុខឃឿន
×
ដោយ:
ភ្នំពេញ៖ អ្នកប្រើប្រាស់ម៉ូតូមួយចំនួន មិនទាន់ដឹងនៅឡើយទេថា តើត្រូវថែទាំម៉ូតូរបស់ខ្លួនដោយរបៀបណា ឬត្រូវធ្វើដូចម្ដេចដើម្បីចៀសវាងម៉ូតូខូច ពេលជិះកាត់ទឹកភ្លៀងលិចពេញផ្លូវ ខណៈរដូវភ្លៀងធ្លាក់ស្ទើរតែជារៀងរាល់ថ្ងៃ ដែលបណ្ដាលឲ្យផ្លូវមួយចំនួននៅរាជធានីភ្នំពេញត្រូវលិចលង់។ ដូច្នេះដើម្បីកុំឲ្យម៉ូតូខូចពេលជិះលើផ្លូវ ដែលដក់ទឹកជ្រៅ ម្ចាស់ម៉ូតូត្រូវដឹងពីសភាពម៉ូតូរបស់ខ្លួនថា តើអាចធ្វើដំណើរទៅមុខក្នុងទឹកបានឬអត់ ឬអាចចុះបណ្ដើរ ឬមួយបើជិះកាត់ទឹកហើយរលត់ម៉ាស៊ីនកុំបន្តបញ្ឆេះម៉ាស៊ីនទៀត ដើម្បីកុំឲ្យវាខូចខាតកាន់តែធ្ងន់ធ្ងរ។
លោក សេង សុខឃឿន ជាងជួសជុលម៉ូតូ នៅជិតរង្វង់មូលផ្សារដើមថ្កូវ បាននិយាយថា អ្នកដែលជិះម៉ូតូលើផ្លូវទឹកលិច ហើយរលត់កុំបញ្ឆេះនៅក្នុងទឹក តែត្រូវតែប្រញាប់យកចេញពីក្នុងទឹក។ លោកបន្តថា បើនៅតែបន្តបញ្ឆេះម៉ាស៊ីនម៉ូតូទៀត ទឹកនឹងចូល ហើយធ្វើឲ្យខូចម៉ាស៊ីនជាមិនខាន។ លោក បន្ថែមថា ក្នុងករណីរលត់ក្នុងទឹក ហើយបណ្ដើរ ទឹកក៏មិនអាចចូលបានដែរ ហើយក៏មិនចាំបាច់ប្តូរប្រេងម៉ាស៊ីននោះទេ។
សំឡេង លោក សេង សុខឃឿន ៖
ជាងម៉ូតូរូបនេះ បានលើកឡើងទៀតថា ប្រសិនបើ ជិះម៉ូតូលើផ្លូវទឹកលិចខ្លាំង កុំបន្ថយហ្គែរ គឺត្រូវរក្សាក្នុងល្បឿនល្មម ហើយជាន់ហ្វ្រាំងអមជាមួយ ដោយដាក់លេខ ១និងលេខ២។ លោកប្រាប់ថា ហាមដាច់ខាតកុំឲ្យរលត់ បើរលត់ហើយត្រូវបណ្ដើរចៀសវាងខូចខាតធ្ងន់ធ្ងរ ហើយត្រូវជួសជុលអស់ប្រាក់ច្រើន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទឹកភ្លៀង
ម៉ូតូ
សេង សុខឃឿន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
8 ម៉ោង
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
1 សប្តាហ៍
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
2 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
4 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម