ជាតិ
សេដ្ឋកិច្ច
​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តរតនគិរី មាន​សិទ្ធចេញ​​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញទម្រង់ឌី(D)
01, Jul 2018 , 9:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណីជ្ជកម្ម
លោក ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណីជ្ជកម្ម
 ​លោក ប៉ាន សូរ​ស័​ក្ត រដ្ឋមន្ត្រី​ពាណិជ្ជកម្ម  ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ទម្រង់​ឌី (D) ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តរតនគិរី ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ក្នុង​តំបន់​ភាគ​ឦសាន​។


​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ទម្រង់​ឌី​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​ថ្មី​១​ខ្នង របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តរតនគិរី​។ 
 
​លោក ប៉ាន សូរ​ស័​ក្ត បាន​បញ្ជាក់ថា «​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ទម្រង់​ឌី ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តរតនគិរី​នេះ នឹង​ជួយ​កាត់បន្ថយ​បាតុភាព​អសកម្ម​ដែល​រាំងស្ទះ​ដល់​ការនាំចេញ​កសិផល និង​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​»​។​
 
CO មាន​ច្រើន​ទម្រង់​។ ហើយ​ទម្រង់ D នេះ គ្រាន់តែ​ជា​ឈ្មោះ CO មួយ​ប្រភេទ​សម្រាប់​បញ្ជាក់​ប្រភពដើម​ទំនិញ​សម្រាប់​នាំចេញ​ពី​កម្ពុជា​ទៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។​
 
​ក្នុង​ឆ្នាំ​២០១៧ ការនាំចេញ​ផលិតផល តាមរយៈ CO ទម្រង់​ឌី បាន​កើនឡើង ៦៦​ភាគរយ ទឹកប្រាក់ ១,២១៤​លាន​ដុល្លារ បើ​ធៀប​នឹង ៧២៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦៕
 

Tag:
 រតនគិរី​
  ប៉ាន សូរ​ស័​ក្ត
© រក្សាសិទ្ធិដោយ thmeythmey.com