ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អន្តរជាតិ
ការសិក្សា៖ រថយន្តអគ្គិសនី២១លានគ្រឿងនឹងលក់ដាច់នៅលើទីផ្សារគិតត្រឹមឆ្នាំ២០៣០
02, Jul 2018 ,
8:39 pm
រូបភាព
×
ដោយ:
ធីតា
ការសិក្សាមួយរបស់ក្រុមហ៊ុនសវនកម្មបារាំង Mazars ក្រោមកិច្ចសហប្រតិបត្តិការជាមួយ HIS Markit បានបង្ហាញឲ្យឃើញពីនិន្នាការផ្សេងៗគ្នាលើដំណើរការយានយន្តអគ្គិសនីជាសកលនាពេលអនាគត។ តួលេខដ៏វិជ្ជមានមួយ បង្ហាញថា ពីនេះរហូតដល់ឆ្នាំ២០៣០ រថយន្តអគ្គិសនីចំនួន២១លានគ្រឿង នឹងត្រូវបានលក់ចេញនៅលើទីផ្សារទូទាំងពិភពលោក។
«បច្ចុប្បន្ន រថយន្តអគ្គិសនីត្រូវបានលក់ចេញនៅប្រទេសចំនួន១០ប៉ុណ្ណោះលើពិភពលោក ពោលគឺ៩៥ភាគរយ ដែលមានវត្តមាននៅចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា ន័រវេស ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ហូឡង់ និងស៊ុយអែត»។ នេះបើតាមការគូសបញ្ជាក់ក្នុងរបាយការណ៍សិក្សាដែលមានឈ្មោះថា «Sustainable Mobility: Navigating the Land of Disruption»។
លោក Gregory Derouet អ្នកដឹកនាំម្នាក់របស់ក្រុមហ៊ុន Mazars បានគូសបញ្ជាក់ថា វិស័យយានយន្តបច្ចុប្បន្ន ទទួលបាននូវការយកចិត្តទុកដាក់ខ្លាំងលើការច្នៃប្រឌិត និងប្រព័ន្ធសុវត្ថិភាព ដូច្នេះទីផ្សាររថយន្តអគ្គិសនីច្បាស់ជាត្រូវប៉ាន់ បើទោះបីបណ្តាប្រទេសមួយចំនួនមិនឆ្លើយតបទៅនឹងលក្ខខណ្ឌជាក់ស្តែងក៏ដោយ។
នៅបារាំង រថយន្តអគ្គិសនី ៣៦ ៨៣៥គ្រឿងត្រូវបានលក់ចេញនៅឆ្នាំ២០១៧ ដោយកើនឡើង២៦.២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ។ ក្នុងតំបន់អឺរ៉ុប បារាំងស្ថិតនៅចំណាត់ថ្នាក់បន្ទាប់ពីន័រវេស អាល្លឺម៉ង់ និងអង់គ្លេស ដែលរដ្ឋាភិបាលមានគោលការណ៍ជុំរុញការច្នៃប្រឌិតថ្មី។
ការសិក្សា «Sustainable Mobility: Navigating the Land of Disruption» ក៏បានផ្តោតលម្អិតលើការវិវត្តចុងក្រោយរបស់ប្រទេសមួយចំនួនក្នុងការប្រើប្រាស់យានយន្តអគ្គិសនីផងដែរ ដែលក្នុងនោះមានចក្រភពអង់គ្លេស ចិន បណ្តាប្រទេសនៅអាមេរិកខាងជើង បារាំង អាល្លឺម៉ង់ ឥណ្ឌា និងប៉ូឡូញ ជាដើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
5 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
6 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
3 ម៉ោង
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
2 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម