ជាតិ
បាក់ឌុប
លោក ហង់ ជួន ណារ៉ុន ប្រាប់ពីពិន្ទុនៃមុខវិជ្ជានីមួយៗ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
× ភ្នំពេញ៖ ការប្រឡងបាក់ឌុប ត្រូវបានបែងចែកជាពីរ គឺថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអង់រំ បានលើកឡើងថា សម្រាប់ថ្នាក់វិទ្យាសាស្ត្រត្រូវបានក្រសួងបែងចែកជា ៣កម្រិត ទី១ មុខវិទ្យាគណិត ១២៥ពិន្ទុ,ទី២ ជីវវិទ្យា គីមីវិទ្យា រូបវិទ្យា អក្សរសាស្ត្រខ្មែរ ក្នុងមួយមុខវិជ្ជា ៧៥ពិន្ទុ និងទី៣ ភាសាអង់គ្លេស ព្រមទាំងមុខវិជា្ជជ្រើសរើស ក្នុងមួយមុខ៥០ពិន្ទុ។ ដោយឡែក ថ្នាក់វិទ្យាសាស្ត្រសង្គម ដូចជា អក្សរសាស្ត្រខ្មែរ ១២៥ពិន្ទុ ប្រវត្តិវិទ្យា ភូមិវិទ្យា គណិតវិទ្យា សិលធម៌-ពលរដ្ឋវិទ្យា ក្នុងមួយមុខ ៧៥ពិន្ទុ ភាសាអង់គ្លេស និងមុខវិជ្ជាជ្រើសរើស ក្នុងមួយមុខ ៥០ពិន្ទុ។
ការថ្លែងរបស់លោក ហង់ ជួន ណារ៉ុន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២០ សីហា ឆ្នាំ២០១៨។
សំឡេងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៖
ក្នុងសន្និសីទសារព័ត៌មានខាងលើ កាលពីថ្ងៃទី២ ខែកក្កដា នៅស្តាតអូឡាំពិក រដ្ឋមន្ត្រីក្រសួងអប់រំ បានដាក់កម្រិតនៃកាប្រឡងពិន្ទុដែលខ្ពស់បំផុតគឺ ៥០០ពិន្ទុ ដែលមានទៅតាមលំដាប់ គឺ លើ៩០ភាគរយ ជាប់និទ្ទេស A, ៨០ភាគរយ និទេស B, ៧០ភាគរយ និទេ្ទស C, ៦០ភាគរយ និទេ្ទស D, ៥០ភាគរយ និទេ្ទស E។ ដើម្បីប្រឡងជាប់ បេក្ខជនត្រូវមានពិន្ទុ ចន្លោះពី ២៣៧ ទៅ ២៨៥ បាននិទ្ទេស E និង ចន្លោះពី ៤២៧ ទៅ ៥០០ បាននិទ្ទេស A។
ការប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ គឺនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយចំណែកឯ មណ្ឌលប្រឡងនៅតាមខេត្តផ្សេងៗ នៅថ្ងៃទី១២ ខែកញ្ញា៕
Tag:
បាក់ឌុប-មុខវិជ្ជាប្រឡង
ហង់ ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com