ជាតិ
បោះឆ្នោត
នយោបាយជាតិ
អ្នកនាំពាក្យ៖ សម្ដេចក្រុមព្រះ នឹងអាចត្រឡប់មកដឹកនាំការឃោសនាបោះឆ្នោតវិញ នៅសប្ដាហ៍ក្រោយ
× ភ្នំពេញ៖ សម្ដេចនរោត្តម រណឫទ្ធិ នឹងអាចវិលត្រឡប់មកដឹកនាំគណបក្សឃោសនាបោះឆ្នោតជាធម្មតា នៅសប្ដាហ៍ក្រោយវិញ បន្ទាប់ពីសុខភាពមានភាពធូរស្បើយច្រើន។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា សុខភាពព្រះអង្គ បានវិលមកភាពល្អប្រសើរច្រើន ក្រោយពីសម្រាកព្យាបាលជាង៣សប្ដាហ៍មកនេះ ។ បើតាមលោក ញ៉េប ប៊ុនជិន ព្រះអង្គនឹងត្រឡប់មកដឹកនាំបក្ស សម្រាប់យុទ្ធនាការបោះឆ្នោត នៅសប្ដាហ៍ក្រោយនេះ ។ ប៉ុន្តែមិនទាន់អាចកំណត់កាលបរិច្ឆេទច្បាស់លាស់នោះទេ។
គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងជួបសមាជិកខ្លួន២០០០នាក់ ហែរក្បួនចេញពីទីស្នាក់ការបក្ស ហើយបញ្ចប់នៅធនាគារជាតិផ្លូវហាណូយ តាមរយរថយន្ត១២០គ្រឿង ម៉ូតូ និងម៉ូតូកង់បី ៨០០គ្រឿង នៅថ្ងៃទី៧ កក្កដា ។
គួរបញ្ជាក់ថា សម្ដេចនរោត្តម រណឫទ្ធិ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី១៧ ខែមិថុនាកន្លងមក ដោយសាររថយន្តតាក់ស៊ីបុកចំមុខរថយន្តរបស់សម្ដេច ទាំងមានក្បួនរួមដំណើរបើកផ្លូវនៅខាងមុខ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលសម្ដេចក្រុមព្រះរងរបួសធ្ងន់ ចំណែកភរិយាព្រះអង្គ អ្នកម្នាង ផល្លា ត្រូវបាត់បង់ជីវិត៕
Tag:
សម្ដេចក្រុមព្រះ
ញ៉េប ប៊ុនជិន
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com