ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជុំ ម៉ី ដាក់ពាក្យ​ប្តឹង​លោក កឹម សុខា ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ
14, Jun 2013 , 11:26 am        
រូបភាព
ដោយ:
លោក ជុំ ម៉ី  អាច​ស្តាប់​តាម​សំណូមពរ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការផ្អាក​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ប៉ុន្តែ​លោក​មិនបាន​បោះបង់ចោល​លើ​ការតស៊ូរ​ផ្លួ​វ​ច្បាប់​នោះឡើយ។ កាល​ព្រឹក​ថ្ងៃទី១៤ ខែមិថុនា​នេះ លោក​បានដាក់​ពាក្យ​ប្ដឹង​ជា​ផ្លូវការ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្ដឹង​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​បរិហាកេរ្ដិ៍​ជា​សាធារណៈ។


ការដាក់​ពាក្យបណ្ដឹង​នេះ គឺ​ដោយសារតែ លោក កឹម សុខា បាន​បដិសេដ​នូវ​ការ​សុំទោស​ជាដាច់ខាត ព្រោះ​លោក​អះអាងថា​សំឡេង​របស់លោក​ដែលថា​ទួលស្លែង​ជា​គុក​សិប្បនិម្មិត ត្រូវបាន​គេ​កាត់ត ហើយ​ការដឹកនាំ​បាតុកម្ម​រប​ស់លោក ជុំ ម៉ី កាលពី​ថ្ងៃទី៩ ខែមិថុនា ក៏​មិន​បានធ្វើ​ឲ្យ​លោក កឹម សុខា ញញើត​ដែរ។

លោក គួ​យ ធុន​ណា មេធាវី​ការពារ​ក្ដី របស់លោក ជុំ ម៉ី បាន​ថ្លែងប្រាប់​គេហទំព័រ​ដើមអម្ពិល​ថា ករណី​បណ្ដឹង​នេះ ត្រូវ​លោក ជុំ ម៉ី ប្ដឹង​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ បើ​យោងតាម​តាម​មាត្រា ៣០៥ នៃ​ក្រម ព្រហ្មទណ្ឌ តម្រូវ​ឲ្យ​ជនជាប់ចោទ បង់ប្រាក់​ពិន័យ ពី ១០ ម៉ឺន​រៀល ដល់ ១០លាន​រៀល៕


© រក្សាសិទ្ធិដោយ thmeythmey.com