ពីនេះ ពីនោះ
«សញ្ជឹង» និង«ជញ្ជឹង» មានន័យខុសគ្នាប៉ុនណា?
× «សញ្ជឹង» ការគិតដោយអាការក្រៀមក្រំ។ «សញ្ជឹង» គេអាចនិយាយភ្ជាប់ជាមួយពាក្យ សញ្ជប់ គឺសញ្ជប់សញ្ជឹង កើតទុក្ខក្រៀមក្រំ។ ចំណែក «ជញ្ជឹង» មានន័យថា ការត្រិះរិះ ពិចារណា, រិះគិត ជាដើម។
ការគិតពោរពេញដោយភាពទុក្ខសោក និងមានកង្វល់ក្នុងចិត្ត នោះគេហៅថា ការសញ្ជឹងគិត គឺគិតពីរឿងដែលនាំទុក្ខដល់ខ្លួន។ អង្គុយសញ្ជឹងធ្មឹងម្នាក់ឯង។ សម្តេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យថា «ជញ្ជឹង» គឺសេចក្តីត្រិះរិះ ពិចារណា រកហេតុរកផល,រពឹង និងសម្រឹងទ្រឹងគិត។
© រក្សាសិទ្ធិដោយ thmeythmey.com