អត្ថបទពាណិជ្ជកម្ម
Asus ZenFone Max Pro M1 ស្មាតហ្វូនលំដាប់ Gaming មានលក់នៅកម្ពុជា នៅថ្ងៃទី១៣កក្កដានេះ
× ភ្នំពេញ៖ នេះជាលើកទីមួយហើយ ដែលស្មាតហ្វូនលំដាប់ Gaming មានម៉ាស៊ីនធំ ថ្មកាន់បានយូរ និងថែម Memory បាន ២០០០ ជីហ្កាបៃ (2T) មានវត្តមាននៅកម្ពុជា ដែលវាជាម៉ូដែលថ្មីមួយរបស់ក្រុមហ៊ុន Asus ជាពិសេសវាក៏បំពាក់មកនូវកាមេរ៉ា AI Selfie ដែលសាកសមទាំងអ្នកលេងហ្គេម និងអ្នកចូលចិត្តថតរូប។
Asus ZenFone Max Pro M1 មានបីជម្រើស គឺរ៉េម៣ ជីហ្កាបៃជាមួយអង្គចងចាំ ៣២ ជីហ្កាបៃ, រ៉េម៤ ជីហ្កាបៃជាមួយអង្គចងចាំ ៦៤ ជីហ្កាបៃ និង រ៉េម៦ ជីហ្កាបៃជាមួយអង្គចងចាំ ៦៤ ជីហ្កាបៃ។ ម៉ូដែលនេះ ជាស្មានហ្វូនដែលម៉ាស៊ីនធំជំនាន់ចុងក្រោយ អមមកជាមួយ CPU Snapdragon 636 ជំនាន់ចុងក្រោយ ដែលស្មាតហ្វូនផ្សេងមានត្រឹម Snapdragon 626 ប៉ុណ្ណោះ។ ជាពិសេស វាក៏បំពាក់មកជាមួយក្រាហ្វិច (GPU) Adreno 509 ជំនួយសម្រាប់ការលេងហ្គេមធំដូចជា rule of survival ឬ PubG Moblile ជាមួយក្រាហ្វិចច្បាស់ និងមិនមានភាពរអាក់រអួល។
បើនិយាយពីទំហំថ្មវិញ កាន់តែធំរហូតដល់ ៥០០០ មីលីអំពែម៉ោង ធានាក្នុងការលេងហ្គេមដល់ទៅ ១២ ម៉ោង មើល Youtube បាន ២០ ម៉ោង និងប្រើ Wifi បាន ២៨ ម៉ោង ហើយជាពិសេស អ្នកអាចសាកថ្មពី ០% ដល់ ១០០% ដោយប្រើពេលតែ ២ម៉ោង ៤២ នាទីប៉ុណ្ណោះ។ បើធៀបជាមួយស្មាតហ្វូនផ្សេងៗ វាត្រូវការពេលប្រមាណ ៣ ម៉ោង ។
ចូលដល់ផ្នែកកាមេរ៉ាវិញ វាបំពាក់កាមេរ៉ាមុខ ១៦ មេហ្កាភិចស៊ែល អាចថតរូបច្បាស់ ទោះបីជានៅកន្លែងដែលងងឹតក៏ដោយ ជាមួយនឹងមុខងារ Softlight LED Flash។ ចំណែកកាមេរ៉ាភ្លោះខាងក្រោយទំហំ ១៦ មេហ្កាភិចស៊ែលដូចគ្នា នាំមកនូវមុខងារ Portrait (ព្រិលខាងក្រោយ) និងមុខងារស្វ័យប្រវត្តិមួយចំនួន ជួយឲ្យអ្នកថតរូបបានស្អាត ដូចរូបថតចេញពីកាមេរ៉ាធំៗ ហើយវាក៏មានមុខងារសម្រាប់សម្រួលពន្លឺរវាងកន្លែងងងឹត និងកន្លែងភ្លឺផងដែរ ។ ជាពិសេស វាមានសមត្ថភាពចាប់យកចំណុចតូចៗរបស់រូបភាពបានច្បាស់ផងដែរ។
ជាមួយគ្នានេះ វាក៏អាចថតវីដេអូកម្រិត 4K និងថតវីដេអូបណ្តើរ ថតរូបសន្លឹកបណ្តើរ ជាមួយនឹងអេក្រង់ពេញ ៦ អ៊ីញអ្នកអាចមើលវីដេអូកម្រិត Full HD+ ២១៦០x១០៨០ ភិចស៊ែល ត្រជាក់ភ្នែក រួមជាមួយបច្ចេកវិទ្យា NPX Smart Amplifier និង 5 Magnet Speaker ធ្វើឲ្យសម្លេងឮច្បាស់ល្អ ។
Asus ក៏មិនភ្លេចក្នុងការបំពាក់ឧបករស្កេនក្រយៅដៃ និងមុខងារស្កេនផ្ទៃមុខដើម្បីដោះសោដែរ ខណៈដែលអ្នកអាចបន្ថែមស៊ីមដែលទៅ ២ និងដាក់ Memory នៅលើជើងស៊ីមតែមួយ (Triple Slot Sim) ។
គួរបញ្ជាក់ថា Asus ZenFone Max Pro M1 ចាប់ផ្តើមដាក់លក់នៅកម្ពុជា នៅថ្ងៃទី ១៣ ខែកក្កដា ខាងមុខនេះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com