កីឡាអន្តរជាតិ
អន្តរជាតិ
Mahrez ទៅចូលរួមជាមួយ Man City ក្នុងតម្លៃកំណត់ត្រាក្លិប ៨០លានដុល្លារ
× Manchester City បានបំបែកកំណត់ត្រាក្លិបរបស់ពួកដើម្បីចុះកិច្ចព្រមព្រៀមនាំយកខ្សែបម្រើ Riyad Mahrez ពី Leicester City ក្នុងតម្លៃ ៦០ លានផោន (ជិត៨០លានុដល្លារ)។ នេះបើតាមការផ្សាយរបស់គេហទំព័រផ្លួវការរបស់ Manchester City ។
កីឡាករសញ្ជាតិអាល់ហ្សេរី វ័យ ២៧ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំនៅទឹកដី Etihad និងក្លាយជាកីឡាករទី១ដែលក្រុមមេឃខៀវទិញចូលមកពង្រឹងក្រុម ចាប់តាំងពីពួកគេបានឈ្នះពាន Premier League រដូវកាលមុនមក។
កាលពីខែមករាកន្លងទៅលោក Pep Guardiola ធ្លាប់បានទាក់ទង Mahrez ម្តងរួចមកហើយ តែត្រូវ Leicester បដិសេធ ព្រោះតថ្លៃគ្នាមិនត្រូវ។
ក្រោយបញ្ចប់ការផ្ទេររួចរាល់ អតីតសមាជិកក្រុម Le Havre បាននិយាយសរសើរពីរបៀបលេងរបស់ Man City ថាល្អឥតខ្ចោះនិងសាកសមនឹងខ្លួន ហើយរូបគេចង់ក្លាយជាផ្នែកមួយរបស់ក្រុមនេះដើម្បីប្រជែងពាននៅអង់គ្លេស និងពានកំពូលអឺរ៉ុប។
«ខ្ញុំបានឈរមើលពួកគេ (ក្រុម Man City) ប្រកួតពីចម្ងាយ ខ្ញុំពិតជារីករាយណាស់»។ ច និយាយដូច្នេះ។
ដោយឡែកអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ ដែលបានប្រើប្រាស់យុទ្ធសាសន៍ប្រយុទ្ធច្រើនសម្រាប់ក្រុមខ្លួនកាលពីរដូវកាលមុនបានដោយជោគជ័យ យល់ថាការមកដល់របស់ខ្សែបម្រើពូកែញ៉ាក់ដូចជា Mahrez នេះនឹងបង្កើនការគ្រោះដល់គូប្រជែងថែមទៀត។
ក្រៅពីការមកដល់របស់អតីតម្ចាស់ពានកីឡាករល្អបំផុត FA Players' Player of the Year រដូវកាល ២០១៥ -២០១៦ ក្លិបដែលមានមូលដ្ឋានក្នុងក្រុង Manchester មួយនេះក៏បាននាំយកអ្នកចាំទី Angus Gunn ពី Southampton ក្នុងតម្លៃផ្ទេរ ១៣.៥លានផោន (១៨លានដុល្លារ) ផងដែរ៕
Tag:
បាល់ទាត់
Riyad Mahrez
Manchester City
Leicester City
© រក្សាសិទ្ធិដោយ thmeythmey.com