ជាតិ
សង្គមជាតិ
ទឹកទន្លេ​សេកុង​ឡើង​ខ្ពស់ លើស​កម្រិត​ប្រកាស​ប្រុងប្រយ័ត្ន​
25, Jul 2018 , 11:50 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
រូបពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
ដោយ: ថ្មីៗ
​ស្ទឹងត្រែង​៖ គិត​ត្រឹម​ម៉ោង​៩​យប់ ថ្ងៃទី​២៥ កក្កដា​នេះ ទឹកទន្លេ​សេកុង បាន​បន្ត​ហក់​ឡើង​កម្ពស់ ១១,៦០ ម៉ែត្រ ដែល​លើស​កម្រិត​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ហើយ ។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​
 
​កម្ពស់​ទឹក​ដែល​ឡើង​ខ្ពស់ លើស​កម្រិត ១១,៥០ ម៉ែត្រ​នេះ គឺជា​សញ្ញា​កាន់តែ​អវិជ្ជមាន សម្រាប់​ប្រជាជន​រស់នៅក្នុង​ខេត្តស្ទឹងត្រែង​។​ស្ថានភាព​កម្ពស់​ទឹក​នេះ ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ ទើប​ធ្វើ​ឲ្យ​ឃុំ ៤ នៅ​ខេត្តស្ទឹងត្រែង ដែលមាន​ប្រជាពលរដ្ឋ​ជិត​៥០០០​គ្រួសារ កំពុង​រង​ផលប៉ះពាល់​។​
 
​អាជ្ញាធរខេត្ត​ស្ទឹងត្រែង បាន​ជម្លៀស​ពលរដ្ឋ​ចេញពី​ភូមិ​រងគ្រោះ​ទឹកជំនន់​ជា​បន្តបន្ទាប់ ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។ នេះ​បើតាម​អភិបាលខេត្ត ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​
 
​សូមបញ្ជាក់ថា ឃុំ​ចំនួន​៤ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង មាន ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ដែល​បាន​រងគ្រោះ ដោយសារ​ការបាក់​ទំ​បន់​វា​រី​អគ្គិសនី​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ​៕

Tag:
 ទឹកជំនន់​
  បាក់​ទំនប់​ឡាវ​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com