ពីនេះ ពីនោះ
«​វាយ​» និង​«​វៃ​» ប្រើ​ខុសគ្នា ឬ​ដូចគ្នា​ដូចម្តេច​?
27, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​វាយ​» និង «​វៃ​» ត្រូវបាន​សម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថា​ពាក្យ «​វាយ​» មានន័យ​ដូចគ្នា​នឹង​ពាក្យ «​វៃ​» ដែរ​។ បន្ថែម​ពីនេះ​ទៀត ពាក្យ «​វៃ​» ក៏មាន​ន័យ​ផ្សេង​មួយទៀត​ផងដែរ​។



«​វាយ​» ត្រូវបាន​ក្លាយ​មកពី​ពាក្យ «​វៃ​» សំដៅ​ដោយ ប្រហារ​,​សំពង​, ច្បាំង​, ទួង​, គោះ ឬ​ដំ​ឲ្យ​លាន់ឮ​ខ្លាំង​។ វាយ​ដោយ​រំពាត់​, វាយ​មួយ​ដំបង​, វាយ​ស្គរ​, វាយ​គ្នា​ដោយ​ដាវ និង​កាំបិត​។  ជាទូទៅ ពាក្យ «​វៃ​» ត្រូវបាន​គេ​ប្រើ​ជា​ញឹកញាប់​ជាង​។

​បន្ថែម​ពីនេះ​ទៀត ពាក្យ «​វៃ​» មានន័យ​ម្យ៉ាង​ទៀតថា រហ័ស​,​ភ្លាម​,​ឈ្លាស​, ស្ទាត់​ប្រាកដ​, ជំនាញ​, ប៉ិន​,​ដែល​ឆាប់​យល់​,​ឆាប់​ឮ​។ ឆ្កែ​នេះ ឆ្លាត​វៃ​ណាស់ វា​ចេះ សំពះ និង​គោរព​យើង​ណាស់​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com