ជាតិ
សង្គមជាតិ
ស្ទឹងត្រែង​៖ ស្រុក​សៀម​ប៉ាង រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ទឹកជំនន់​
31, Jul 2018 , 12:09 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង
 កម្ពស់​ទឹក​នៅ​ខេត្តស្ទឹងត្រែង​បាន​ហក់​ឡើងដល់​កម្ពស់ ១០.៨៤​ម៉ែត្រ ហួស​កម្រិត​ប្រកាសអាសន្ន​(១០,៧០ ម៉ែត្រ​) នៅ​ថ្ងៃទី​៣១ ខែកក្កដា​។ នេះ​បើតាម​ការ​ព្យាករ​កម្ពស់​ទឹកជំនន់​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។


​ស្រុក​ទាំងអស់​នៅក្នុង​ខេត្តស្ទឹងត្រែង គឺ​រង​ផលប៉ះពាល់​ទាំងអស់ ក្នុងនោះ​ស្រុក​សៀម​ប៉ាង​ប៉ះពាល់​ខ្លាំងជាងគេ​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។ លោក ម៉ែន គង់ ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ពេលនេះ មកដល់ពេលនេះ​ពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង ដែល​ត្រូវ​ជម្លៀសចេញ​កាលពីពេល​កន្លងទៅ ទើប​ត្រឡប់មក​លំនៅដ្ឋាន​រប​ស់​ខ្លួន​វិញ​បាន​តិចតួច​នៅឡើយ​។  អាជ្ញាធរខេត្ត​ស្ទឹងត្រែង បាន​ត្រៀម​កងកម្លាំង​ពី​៥០០​នាក់ ទៅ​៧០០​នាក់ ម៉ូតូ រថយន្ត និង​កាណូត សម្រាប់​ជួយសង្គ្រោះ​ប្រជាជន​ដែល​រង​ផលប៉ះពាល់​។  
 
​យ៉ាងណាក៏ដោយ​បើតាម លោក ម៉ែន គង់ កម្ពស់​ទឹក​នៅពេល​បច្ចុប្បន្ន ស្រក​ចុះ​ជាង​មុន ប៉ុន្តែ​នៅតែ​ស្ថិតក្នុង​កម្រិត​ប្រកាស​អាស​ន្ត​ដដែល ដែល​ត្រូវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។ លោក ម៉ែន គង់ បញ្ជាក់​៖« ទឹក​នៅពេលនេះ​មានការ​ស្រក​ចុះ​ខ្លះ​ហើយ បើ​យើង​ប្រៀបធៀប​កម្ពស់​ទឹក​ពី​ពេលមុន​ដែល​វា​ឡើងដល់ ជាង​២០​ម៉ែត្រ​។ ទឹក​ពេលនេះ​ស្រក​ចុះ​មែន ប៉ុន្តែ​វា​នៅតែ​ស្ថិតក្នុង​កម្រិត​ប្រកាសអាសន្ន ដែល​អាច​នឹងរង​ផលប៉ះពាល់​ដដែល ដោយ​យើង​ត្រូវតែ​តាមដាន និង​ប្រុងប្រយ័ត្ន​ខ្ពស់​»៕

Tag:
 ទឹកជំនន់​
 ​ សៀម​ប៉ាង​
 ​ ស្ទឹងត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com