ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ពេក​អាចធ្វើ​ឲ្យ​មាន​បញ្ហា​…
01, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ម្តងម្កាល​វា​មិន​គ្រប់គ្រាន់​ក្នុងការ​បង្កបញ្ហា​ដល់​មនុស្ស​ភាគច្រើន​ឡើយ​។ ប៉ុន្តែ​ការ​ញ៉ាំ​ច្រើនពេក ច្រើនដង អាច​នាំ​ឲ្យ​មាន​ផលវិបាក​រយៈពេល​យូរ​បាន​។ ខាងក្រោម​នេះ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ជាប់ទាក់ទង​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​រយៈពេល​យូរ​៖


  •     បង្កើន​ការ​ប្រឈម​នឹង​ការ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​ជំងឺថ្លើម និង​បញ្ហា​រំលាយ​អាហារ​
  •     បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក ជាពិសេស​មហារីក​ពោះវៀនធំ បំពង់ករ សុដន់ មាត់ បំពង់​លើ​ក្រពះ និង​ថ្លើម​
  •     បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​ទាក់ទង​នឹង​ការចងចាំ និង​ការរៀនសូត្រ​
  •     បង្កើន​ការ​ប្រឈម​នឹង​ការបាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​
  •     ប​ង្កើ​មការ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែលមាន​ទំនាក់ទំនង​ក្នុងសង្គម គ្រួសារ និង ការងារ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com