ជាតិ
តុលាការ​នឹង​បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា នៅ​ថ្ងៃទី​២២ សីហា​
01, Aug 2018 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា
រូបពីហ្វេសប៊ុកលោក កឹម សុខា
ដោយ:
​ភ្នំពេញ​៖ តុលាការ​នឹង​បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅព្រឹក​ថ្ងៃទី​២២ សីហា​ខាងមុខនេះ​។ នេះបើតាមលិខិតរបស់តុលាការកំពូល ដែលផ្ញើទៅកាន់មេធាវីរបស់លោក កឹម សុខា ឲ្យចូលរួមក្នុងសវនការនេះ ហើយត្រូវបានបង្ហោះលើទំព័រហ្វេសបុករបស់លោក កឹម សុខា។

 

មកដល់ពេលនេះ​ លោក កឹម សុខា បាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង អស់រយៈពេល​១១​ខែ​ហើយ លើ​ករណី «​ឃុបឃិត​ជាមួយ​បរទេស​»​។ ​​សហគម​អន្តរជាតិ​ជាច្រើន បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ច្រក​នយោបាយ និង​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ នៅក្រោយ​ការបោះឆ្នោត​នេះ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​

អត្ថបទទាក់ទង


​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣ កក្កដា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​វីដេអូ​ឃ្លី​ប​មួយ កាលពី​ឆ្នាំ​២០១៣ ដែល​លោក​បាន​ថ្លែង​សុន្ទរកថា នៅ​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកជា​ទោស​ក្បត់ជាតិ​៕



Tag:
 កឹម សុខា​
 ​តុលាការ​
 ​ក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com