ពីនេះ ពីនោះ
ហេតុអ្វី ពេលខ្លះ អក្សរ ដែលមាន​សំឡេង​ជា «​ឃោសៈ​» ក្លាយជា «​អឃោសៈ​» ទៅវិញ​?
02, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​អក្សរ ដែលជា​ឃោសៈ (​សំឡេង​ធំ​) អាច​ត្រប់​ទៅជា អឃោសៈ (​សំឡេង​តូច​) វិញ បើ​អក្សរ ជា​ឃោសៈ​នោះ ឈរ​នៅ​ពីក្រោយ អក្សរ ជា​អឃោសៈ​។



​ឧទាហរណ៍ ពាក្យ «​សញ្ញា​» ត្រូវ​អាន​ថា «​ស័​ញ ញ៉ា​»​។ អក្សរ «​ញ​» ជា​ឃោសៈ ដូច្នេះ​តាម​ធម្មតា ត្រូវ​អាន​ថា «​ញា​»​។ តែដោយសារ អក្សរ «​ញ​» នៅ​ពីក្រោយ អក្សរ «​ស​» ដែលជា​អឃោសៈ អ៊ីចឹង អក្សរ «​ញ​» ក៏​ក្លាយទៅជា «​អឃោស​» ដែរ ដោយ​អាន​ថា «​ញ៉ា​» ទៅវិញ​។ 

​នៅមាន​ពាក្យ​ជាច្រើន​ទៀត ដូចជា កញ្ញា​, ចរាចរ​, ចក្រវាល​, ចង្វា​, ចង្វាក់​, ចរិយា​, ចារី​, ចលាចល​, ចេតនា​, ឆាយា​, ឋានានុក្រម​, ឋានានុរូប​,  តារា​, តារាង​, តង្វាយ​, តម្បារ​, តម្រាយ​, តម្រាស់​, តម្រុយ​, តម្រូវ​, តម្រេក​, តម្លា​, តុលា​,  បរាជ័យ​, បរាមុខ​, បរិយាកាស​, បរិយាយ​, បរិវារ​, បរោហិត​, បញ្ញា​, បញ្ញើ​, បដិមា​, បដិលាភ​, បន្លា​, បន្លាច​, បន្លាយ​, បន្លាស់​, បន្លិច​, បន្លំ​, បម្រាប់​, បម្រាម​, បម្រាស់​, បម្រុង​, បម្រើ​, ផលានុផល​, មករា​, វិបស្សនា​, វិប្បដិសារី​, សញ្ញាណ​, សករាជ​, សារាយ​, សាលា​, សាលី​, សាវា​, សាសនា​, ។​ល​។

​យោងតាម​វចនានុក្រម សម្តេច ជួន ណាត ឃោសៈ (​សំឡេង​ធំ​) សំដៅលើ​ព្យញ្ជនៈ ដែលមាន​សំឡេង​គឹកកង មាន​២១​តួ គឺ គឃ​ង​, ឌ​ឍ​ណ​, ទ​ធន​, ព​ភម​, យ​រល​វ​ហឡ​។
​រីឯ អឃោសៈ (​សំឡេង​តូច​) សំដៅលើ​ព្យញ្ជនៈ ដែល​មិន​គឹកកង​, មិនមាន​សូរសព្ទ​កងរំពង​។ ពួក​អក្សរ​អឃោសៈ មាន​១១​តួ គឺ កខ​, ច​ឆ​, ដ​ឋ​, ត​ថ​, ប​ផ​, ស​។ នេះ​បើ​ផ្អែកលើ​វចនានុក្រម សម្តេច ជួន ណាត ដដែល​៕


© រក្សាសិទ្ធិដោយ thmeythmey.com