ពីនេះ ពីនោះ
ពាក្យ «​វ៉ា​ត់​ដ្បូ​» ជា​ភាសា​បារាំង ចំណែក «​វិទ្យុ​» ជា​ពាក្យ​ខ្មែរ
03, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​វ៉ា​ត់​ដ្បូ​» និង «​វិទ្យុ​» ជា​ពាក្យ​ដែល​ប្រជាពលរដ្ឋ​ឧស្សាហ៍​និយាយ ជាពិសេស​មនុស្ស​ចាស់​។ «​វ៉ា​ត់​ដ្បូ​» ជា​ភាសា​បារាំង Radio អាច​ហៅ​បែប​ភាសា​ខ្មែរ ម្យ៉ាង​ទៀតថា «​វិទ្យុ​» ឬ​«​វិជ្ជុ​» សម្រាប់​ប្រើ​ក្នុង​ពាក្យ​ដែល​ទាក់ទង​នឹង​រលកអាកាស និង​សម្រាប់​ប្រើ​ជាអាទិ​សង្កេត​នៃ​ពាក្យ វិទ្យុទូរទស្សន៍​, វិទ្យុ​ទូរស័ព្ទ​, វិទ្យុផ្សាយសំឡេង ជាដើម​។



​ជាការ​ពិត​ពាក្យ «​វ៉ា​ត់​ដ្បូ​» គ្រាន់តែ​ជា​ពាក្យ​ដែល​ប្រជាពលរដ្ឋ​និយាយ​តែប៉ុណ្ណោះ ចំណែក​នៅក្នុង​សំណេរ គេ​សរសេរ​ជា «​វិទ្យុ​» ច្រើនជាង ដូចជា វិទ្យុទូរទស្សន៍​(​ជា​ប្រដាប់​ដែល​អាច​បញ្ជូន ឬ​ទទួល​ទាំង​សំឡេង ទាំង​រូបភាព​), វិទ្យុ​ទូរស័ព្ទ​( ទូរស័ព្ទ​ឥត​ខ្សែ​), វិទ្យុផ្សាយសំឡេង​(​ការផ្សាយ​សំឡេង​តាម​វិទ្យុ តាម​រលកអាកាស​)​។​ល​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com