ជាតិ
ចាប់ពី​ថ្ងៃទី​៣ ខែសីហា ទឹកជំនន់​ទន្លេមេគង្គ​លើ​ស្រក​ចុះ​ជា​បន្តបន្ទាប់ ឯ​មេគង្គ​ក្រោម​ឡើង​បន្តិច​
03, Aug 2018 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុក្រសួងធនធានទឹក
រូបភាពពីហ្វេសប៊ុក្រសួងធនធានទឹក
ដោយ:
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​៣ ខែសីហា នេះ ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​លើ បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​បន្ថែមទៀត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២ ខែសីហា​។​



​ក្រសួង​ធនធាន​ទឹកបាន​បន្តថា ទន្លេមេគង្គ​លើ​នឹង​ចាប់​ស្រក​ចាប់ពី​ថ្ងៃទី​៣-៥ ខែសីហា ក្នុងនោះ ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​អាច​ស្រក​មក​នៅ​ម្ព​ស់ ១០,៥៣​ម៉ែត្រ ហើយ​ថ្ងៃទី​៤ ទឹក​មាន​កម្ពស់ ១០,៣២​ម៉ែត្រ និង​ថ្ងៃទី​៥ ១០,២០​ម៉ែត្រ​។ រីឯ ទន្លេមេគង្គ​ក្រចេះ ទឹក​អាច​ស្រក​មក​នៅ​កម្ពស់ ២១,៦៥​ម៉ែត្រ ហើយ​ថ្ងៃទី​៤ ទឹក​មាន​កម្ពស់ ២១,៣៨​មែត្រ និង​ថ្ងៃទី​៥ ទឹក​មាន​កម្ពស់ ២១,១៩​ម៉ែត្រ​។ ចំណែក ទន្លេមេគង្គ​កំពង់ចាម ទឹក​អាច​ឡើង​បន្តិច​បន្ថែមទៀត​កម្ពស់ ១៥,១០​ម៉ែត្រ ហើយ​ថ្ងៃទី​៤​ទឹក​ស្រក​មកវិញ​កម្ពស់ ១៤,៩២​ម៉ែត្រ និង​ថ្ងៃទី​៥ ទឹក​មាន​កម្ពស់ ១៤,៧០​ម៉ែត្រ​។​

​ចំពោះ ទឹ​ទន្លេមេគង្គ​ក្រោម​ដូចជា ទន្លេបាសាក់​ចតុមុខ នៅ​ថ្ងៃទី​៣ ទឹកនឹង​ឡើង​កម្ពស់ ៩,១៨​ម៉ែត្រ និង​ថ្ងៃទី​៤ ទឹក​ឡើង​កម្ពស់ ៩,២១​ម៉ែត្រ ប៉ុន្តែ​ថ្ងៃទី​៥ ទឹកនឹង​ស្រក​មកវិញ​កម្ពស់ ៩,១២​ម៉ែត្រ​។ ទន្លេមេគង្គ​អ្នក​លឿង ថ្ងៃទី​៣ ទឹក​ឡើង​បន្តិច​កម្ពស់ ៦,៥៧​ម៉ែត្រ ថ្ងៃទី​៤ ទឹក​បន្ត​ឡើង​កម្ពស់ ៦,៦១​ម៉ែត្រ ប៉ុន្តែ​ថ្ងៃទី​៥ ទឹក​ស្រក​វិញ​បន្តិច​កម្ពស់ ៦,៥៣​ម៉ែត្រ​។

​ទន្លេមេគង្គ​កោះ​ខែល ថ្ងៃទី​៣ ទឹក​ឡើង​បន្តិច​កម្ពស់ ៧,៥៩​ម៉ែត្រ ទឹក​បន្ត​ឡើង​បន្តិច​កម្ពស់ ៧,៦៣​ម៉ែត្រ ប៉ុន្តែ​ថ្ងៃទី​៥ ទឹក​ស្រក​វិញ​បន្តិច​កម្ពស់ ៧,៥៧​ម៉ែត្រ​។ ទន្លេមេគង្គ​ព្រែក​ក្ដាម ថ្ងៃទី​៣ ទឹក​ឡើង​បន្តិច​កម្ពស់ ៧,៤៧​ម៉ែត្រ ថ្ងៃទី​៤ ទឹក​បន្ត​ឡើង​បន្តិច​កម្ពស់​៧,៥១​ម៉ែត្រ ប៉ុន្តែ​ថ្ងៃទី​៥ ទឹក​ស្រក​វិញ​បន្តិច​កម្ពស់​៧,៤៥​ម៉ែត្រ​៕


Tag:
 ជំនន់​ទឹកទន្លេ​-​លើ​-​ក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com