ជាតិ
មន្ត្រី​ធនធានទឹក​៖ សប្ដាហ៍​ទី​១​ដើមខែ​សីហា ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស ពី​មធ្យម​ទៅ​បង្គួរ​
03, Aug 2018 , 10:11 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
ដោយ:
​ភ្នំពេញ​៖ ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​ពី​មធ្យម​ទៅ​បង្គួរ នៅ​សប្ដាហ៍​ទីមួយ​ដើមខែ​សីហា​។ នេះ​បើតាម​ការ​ឱ្យដឹងពី​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា និង​បាន​ន្ថែ​ម​ថា ដូចគ្នានេះដែរ ក្នុង​រង្វង់​ថ្ងៃទី​៦ ឬ ទី​៧ ខែសីហា អាង​ទន្លេមេគង្គ​នឹងមាន​ភ្លៀង​ធ្លាក់​ឡើងវិញ​។ លោក បញ្ជាក់ថា​៖«​ទោះបី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​អាង​ទន្លេ​គ​ង្គ ក៏​មិនអាច​ឡើង​ជន់​ខ្លាំង​នោះទេ ពីព្រោះ​បច្ចុប្បន្ន​ជំនន់​ទន្លេមេគង្គ​បាន​ស្រក​ជា​បណ្ដើរ​ហើយ​។ ដូច្នេះ​ទន្លេមេគង្គ​នៅតែ​អាច​ផ្ទុក​ទឹកបាន​បន្ថែមទៀត​»​។​



​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក លោក ចាន់ យុ​ត្ថា បាន​បន្តថា នៅ​ល្ងាច​ទី​៣ ខែសីហា ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​នឹង​ស្រក​ផុត​ហើយ​។ លោក បញ្ជាក់ថា​៖«​បើ​មិន​ដូច្នេះ​ទេ តាម​ការ​ពិ​ត្យ​នៃ​ក្រសួង​ជំនាញ ព្រឹក​ថ្ងៃទី​៣ ទឹក​អាច​ស្រក​ក្នុង​រង្វង់​កម្ពស់ ១០,៦០​ម៉ែត្រ ទៅ ១០,៥០​ម៉ែត្រ​។ ហើយ​បើ​នៅពេល​ល្ងាច​ទឹក​ស្រ​កនៅ​កម្ពស់ ១០,៣០​ម៉ែត្រ នោះ​ទឹកនឹង​ស្រក​ផុត​អស់ហើយ​»​។ លោក បញ្ជាក់​បន្ថែមថា​៖«​ជារួម​សល់​ថ្ងៃស្អែក​ល្ងាច (​ថ្ងៃទី​៣​សីហា​) ទឹកនឹង​ស្រក​ស្ទើរតែ​ទាំងស្រុង​។ ដូច្នេះ​ខេត្តស្ទឹងត្រែង​នឹង​ត្រឡប់មក​ភាពប្រក្រតី​ឡើងវិញ​»​។

​រីឯ ទន្លេមេគង្គ​ខេត្តក្រចេះ​វិញ ក៏​ចាប់ផ្ដើម​ស្រក​ផងដែរ ដោយ​យ​ស្ថិតនៅ​កម្រិត​តិចៗ ហើយ​ប្រើពេល​ប្រមាណ ២​ថ្ងៃ​បន្ថែមទៀត​។ នេះ​បើតាម​ការ​បន្ថែ​របស់ លោក ចាន់ យុ​ត្ថា ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ និង​បាន​បន្ថែមទៀតថា ចំណែកឯ ទន្លេមេគង្គ​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​៣ សីហា ទឹក​អាច​ឡើងវិញ​បន្តិច​បន្ថែមទៀត ហើយ​នៅ​ថ្ងៃ​បន្ទាប់​ទឹក​នៅ​នឹង និង​នៅ​ថ្ងៃទី​៤ ទឹកនឹង​ចាប់​ស្រក​ចុះមក​វិញ​។ លោក និយាយទៀតថា ចំពោះ​ការប៉ះពាល់​ប្រាកដជា​កើតមាន​ចំពោះ​ខេត្ត​ដែល​នៅ​អម​ផ្លូវទឹក ដែលមាន​តំបន់​ទំនាប​នានា​។ ហើយ​បន្ទាប់ពី​ជំនន់​ទឹកទន្លេ​ហើយ និង​មានការ​ធូរស្រាល​ឡើងវិញ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ បន្ថែមទៀតថា ដោយឡែក​ទឹកទន្លេ​មេគង្គ​ក្រោម មិនមាន​អ្វី​ចោទ​ជា​បញ្ហា​ទេ​។ លោក ថា ដោយសារ​រាជរដ្ឋាភិបាល​បានធ្វើ​ផ្លូវ​ខ្ពស់ជាង​មុន ដូច្នេះ​ទឹក​មិន​ហូរ​ចូល​កាត់​ផ្លូវ​បង្ករ​ជា​ជំនន់​ទេ ចំពោះ​ទឹកជំនន់​នេះដែរ ដោយសារ​ជា​រដូវវស្សា​ទឹកជំនន់​ទន្លេ​នឹង​អាច​ឡើង​១​ម្ដង​ទៅ ២​ម្ដង​បន្ថែមទៀត​៕


Tag:
 ទឹកជំនន់​
 ​ចាន់​យុ​ត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com