កីឡាជាតិ
ជាតិ
U19 សាលា​បាល់ទាត់​ជាតិ​បាទី ប៉ះ ជម្រើស​លី​គ​ទី​៤​ជប៉ុន​នៅ​ល្ងាច​នេះ​
03, Aug 2018 , 10:50 am        
រូបភាព
ក្រុម U19 កម្ពុជាពេលធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ AFC U19 Championship 2019
ក្រុម U19 កម្ពុជាពេលធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ AFC U19 Championship 2019
ដោយ:
​ក្រុម​ជម្រើសជាតិ​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៩​ឆ្នាំ ត្រូវ​ប្រកួត​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​លី​គ​ទី​៤​ជប៉ុន​(JFL) នា​ជំនួប​មិត្តភាព​អន្តរជាតិ ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ទស្សនិកជន អាច​ទស្សន​ការប្រកួត​នេះ​ដោយ​សេរី ពោលគឺ​គ្មាន​ការលក់​សំបុត្រ​នោះទេ​។



​ក្រៅពី​ដកស្រង់​បទពិសោធ បច្ចេកទេស ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ជំនួប​រវាង U19 សាលា​បាល់ទាត់​ជាតិ​បាទី ជាមួយ​ក្រុម​ជម្រើសជាតិ​លី​គ​លំដាប់​ទី​៤​ជប៉ុន ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក៏​ដើម្បី​អបអរ​ខួប​២០​ឆ្នាំ​នៃ​ការបង្កើត​លី​គ​បាល់ទាត់​ជប៉ុន​(JFL)​ផងដែរ​។


កីឡាករ សៀង ច​ន្ធា (​អាវ​លេខ​៩)​ព្យាយាម​គ្រប់គ្រង​បាល់​ពី​ការដណ្តើម​របស់​កីឡាករ​ចិន នា​ជំនួប​វគ្គ​ជម្រុះ AFC U19 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពីពេល​កន្លងទៅ​

​នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុមកីឡា​ក​រលីគ​លំដាប់​ទី​៤​ជប៉ុន​មក​ប្រកួត​នៅ​កម្ពុជា​។ ហើយ វា​ក៏​ជា​លើក​ទី​១​ផងដែរ សម្រាប់​ក្រុមយុវជន​កម្ពុជា ដែល​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជប៉ុន​។ បន្ទាប់ពី​ជំនួប​នេះ ក្រុម​កីឡាករ​ជម្រើស​លី​គ​ទី​៤​ជប៉ុន ក៏មាន​ការប្រកួត​មិត្តភាព​អន្តរជាតិ​មួយទៀត​ផងដែរ គឺ​ត្រូវ​តទល់​ជាមួយ​បឹងកេត នៅ​ថ្ងៃទី​៥ ខែសីហា ខាងមុខ នា​ពហុ​កីឡដ្ឋាន​ជាតិ​៕ 


Tag:
 បាល់ទាត់​
  ជប៉ុន​
  U19 សាលា​បាល់ទាត់​ជាតិ​បាទី
© រក្សាសិទ្ធិដោយ thmeythmey.com