ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​ជួយ​រក្សា​តុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន​
03, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ័រម៉ូន​មនុស្ស​យើង​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​រាងកាយ ហើយ​នៅពេល​រាងកាយ​មិនអាច​ផលិត​អ័រម៉ូន​គ្រប់គ្រាន់ វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ទាំងមូល​បាន​។ ស្ត្រី​ងាយ​នឹងមាន​បញ្ហា​នេះ​ណាស់​ជាពិសេស​ក្នុងពេល​មក​រដូវ​តែម្តង​។ នៅពេលដែល​អ្នក​ស្ថិតក្នុង​វ័យ​រ៉ាំ​ង​រដូវ ការ​កង្វះ​អ័រម៉ូន​អាចធ្វើ​ឲ្យ​មានប្រតិកម្ម​ជាច្រើន​ក្នុង​រាងកាយ​ដូចជា ក្តៅ​ពេញ​ខ្លួន ឆេវឆាវ និង​រឿង​ជាច្រើន​ទៀត​។ សំណាង​ដែរ របប​អាហារ​របស់​មនុស្ស​យើង​អាចជួយ​ធ្វើ​ឲ្យ​អ័រម៉ូន​ទាំងនេះ​មាន​តុល្យភាព​ឡើងវិញ​បាន​។



​អាហារ​សម្បូរ​ប្រូតេអ៊ីន​

​ប្រូតេអ៊ីន​ដើរតួនាទី​សំខាន់​មួយ​ក្នុង​រាងកាយ​។ ខួរក្បាល​ត្រូវការ​វា​ដើម្បី​ផលិត​ជា​សារធាតុ​ចម្លង​សរសៃប្រសាទ​។ នៅពេល​មិនមាន​វា​គ្រប់គ្រាន់ វា​អាច​នឹង​បង្កើន​ចំនួន​ស្ត្រេ​ស​ក្នុង​ខ្លួន រហូតដល់​ផ្តល់​ផល​អវិជ្ជមាន​ដល់​រាងកាយ និង​ផ្លូវចិត្ត​ថែមទៀត​។ ការបន្ថែម​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​កាន់តែច្រើន​ក្នុង​របប​អាហារ នឹង​ជួយ​កែសម្រួល​ចំនួន​ប្រូតេអ៊ីន​ក្នុង​ខ្លួន​។ អ្នក​អាច​ញ៉ាំ​សាច់មាន់ និង​សាច់​សរីរាង្គ ឬ​សណ្តែក​ជាដើម​។

​វីតាមីន B


​រាងកាយ​យើង​មិនអាច​ផលិត​វីតាមីន B បានទេ ហើយ​ដោយសារតែ​យើង​មិនអាច​រក្សា​វា​ទុក្ខ​ក្នុង​ខ្លួន​បាន យើង​នៅតែ​ត្រូវការ​វា​តាមរយៈ​ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន B​។ វីតាមីន B សំខាន់​សម្រាប់​សុខភាព​ផ្លូវ​អារម្មណ៍ និង​ចិត្ត​។ បើ​គ្មាន​វា​ទេ យើង​នឹងមិន​អាចធ្វើ​ការងារ​ក្នុង​រាងកាយ​បាន​ត្រឹមត្រូវ​ឡើយ​។ ដើម្បី​ទទួលបាន​វីតាមីន D អ្នក​អាច​ញ៉ាំ​អាហារ​ជា​ប្រភេទ​ត្រី ស៊ុត និង​ហ្វ្រូ​មាត​ជាដើម​។

​ខ្លាញ់​ផ្តល់​សុខភាព​

​អាហារ​ដែលមាន​ពពួក​អាស៊ីត​ខ្លាញ់​ច្រវាក់​វែង​ពិត​ជាមាន​ប្រយោចន៍​សម្រាប​កែសម្រួល​អ័រម៉ូន​ក្នុង​ខ្លួន​ណាស់​។ ការផលិត​របស់​អ័រម៉ូន​គឺ​ត្រូវការ​កូ​ឡេ​ស្តេ​រ៉ុល ខ្លាញ់ Saturated និង​ផ្សេងៗ​ទៀត​។ បើ​គ្មាន​ចំនួន​ខ្លាញ់​ទាំងនេះ​គ្រប់គ្រាន់​ទែ រាងកាយ​នឹង​ងាយ​មានការ​រលាក ការរំលាយ​អាហារ​មិនបាន​ល្អ ព្រមទាំង​ឡើង​ទម្ងន់​ទៀត​។ ដើម្បី​ទទួលបាន​ខ្លាញ់​ល្អៗ យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ដូចជា ត្រី​សាល​ម៉ុ​ន ផ្លែ​ប័​រ និង​ប្រេងដូង ព្រោះ​វា​អាចជួយ​បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ដោយសារ​វត្តមាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com