រូបត្លុក
យុវជន ចូរ​កុំ​ឈ្លក់ទឹកម៉ាស៊ីន​!
04, Aug 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឈ្លក់ទឹកម៉ាស៊ីន ត្រូវបាន​គេ​សំដៅ​ទៅលើ​មនុស្ស​ដែល​ធ្លាប់​រស់នៅ​ជនបទ ស្រុកស្រែ​ចម្ការ តែ​ពេល​បានមក​ស្គាល់​ទីក្រុង សប្បាយ​ភ្លើតភ្លើន​ភ្លេចខ្លួន​។ ដូច​ចម្រៀង​មួយ​ឃ្លា​របស់​អ្នកចម្រៀង​សំឡេង​មាស ស៊ិន ស៊ី​សាមុត ច្រៀង​ថា «​មកដល់​ដី​ក្រុង សប្បាយ​ក្រៃ លែង​ភិត​លែង​ភ័យ​អ្វី​ទាំងអស់​...»​។



ចំណែក​យុវជន​សម័យ​បច្ចុប្បន្ន​មួយចំនួន ក៏​យ៉ាង​ដូច្នេះ​ដែរ​។ ធ្លាប់តែ​រស់នៅ​ជនបទ ស្រុកស្រែ​ចម្ការ គ្មាន​បារ គ្មាន​បន គ្មាន​ខារ៉ាអូខេ ពេល​បាន​ឡើងមក​បន្ត​ការសិក្សា​នៅ​ទីក្រុង បែរជា​ភ្លើតភ្លើន​ភេ្ល​ច​ខ្លួន​។ មួយថ្ងៃៗ មិន​ខិតខំ​រៀនសូត្រ ឲ្យ​ស្របតាម​គោលបំណង​នៃ​ការ​ឡើងមក​ទីក្រុង​របស់​ពួកគេ​ទេ បែរជា​គិតតែ​ជិះ​ម៉ូតូ​ដើរលេង ផឹកស៊ី ចូល​ខារ៉ាអូខេ ជួបជុំគ្នា​តាម​ហាង​កាហ្វេ​ធំៗ ជជែក​គ្នា​ពីនេះ​ពី​នោះ​ឥតប្រយោជន៍ លេង​ហ្គេម និង​គិតតែ​ពី​សប្បាយ​ហ៊ឺហា​ទៅវិញ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com