ជាតិ
សង្គមជាតិ
ស​.​ស​.​យ​.​ក នឹង​ផ្ដល់​រង្វាន់​ដល់​សិស្ស​ជាប់​លេខ​១​ដល់​លេខ​៣ ក្នុងការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​
04, Aug 2018 , 10:09 am        
រូបភាព
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ប្រកាស​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ ។ សិស្ស​ដែល​អាច​ទទួលបាន​រង្វាន់​នេះ គឺមាន​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៣ (​និទ្ទេស​A លំដាប់​ពិន្ទុ​ខ្ពស់​)​។​


​សេចក្ដីជូនដំណឹង​រប​ស់ស​.​ស​.​យ​.​ក បាន​បញ្ជាក់ថា រង្វាន់​សម្រាប់​សិស្ស​នុ​សិស្ស​ជ័យលាភី​ក្នុង​កម្រិត​វិទ្យាល័យ លេខ​១ ទទួលបាន​ថវិកា​ចំនួន ៨​សែន​រៀល លេខ​២​ចំនួន ៦​សែន​រៀល និង​លេខ​៣​ចំនួន ៤​សែន​រៀល​។ ចំណែក​សិស្សានុសិស្ស ដែល​ទទួលបាន​ជ័យលាភី​ក្នុង​កម្រិត​រាជធានី​ភ្នំពេញ លេខ​១ ទទួលបាន Ipad Pro.9.7. ១​គ្រឿង លេខ​២​ទទួលបាន Ipad 9.7 ១​គ្រឿង និង​លេខ​៣ ទទួលបាន Ipad Mini4 ១​គ្រឿង​។ បើតាម​ស​.​ស​.​យ​.​ក ដដែល សម្រាប់​វិទ្យាល័យ ដែល​សិស្សានុសិស្ស​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៣​ក្នុង​កម្រិត​រាជធានី ទទួលបាន​កុំព្យូទ័រ Dell Desktop ១​គ្រឿង និង Printer HP ដូចគ្នា​។​
 
​គួរ​បញ្ជាក់ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹងត្រូវ​ប្រឡង​នៅ​ថ្ងៃទី​២០-២១ សីហា ឆ្នាំ​២០១៨៕

Tag:
 ស​.​ស​.​យ​.​ក​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com