ពីនេះ ពីនោះ
កំណាព្យ៖ ជួយរ​កឫស និង​ដោះ​បញ្ហា​កសិករ​! តោះ​ចាប់ផ្តើម​?
04, Aug 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ផ្កាឈូក​រីក​

-​ពលរដ្ឋ​ឆ្លាត សង្វាត​ដឹង ប្រឹង​សិក្សា​
​ពលរដ្ឋ​ឆ្លាត ប្រឹង​ធ្វើការ មិន​បណ្តោយ​
​ពលរដ្ឋ​ឆ្លាត ជួយ​ជ្រោង​ជាតិ ទាំងមុខ​ក្រោយ​
​ពលរដ្ឋ​ឆ្លាត ឃើញ​រដ្ឋ​ខ្សោយ ជួយ​ជ្រោមជ្រែង​។​


 
-​ស្រុក​ចម្រើន ព្រោះ​មាន​ពល យល់​នាទី 
​ស្រុក​ចម្រើន រាស្ត្រ​រកស៊ី ប្រឹង​មិន​លែង​
​ស្រុក​ចម្រើន ប្រៀប​ខាងក្រៅ អាច​ប្រជែង​
​ស្រុក​ចម្រើន សត្រូវ​លែង លុកលុយ​បាន​។​
 
-​រួម​កម្លាំង ច្បាំង​ភាព​ខ្សោយ ដោយ​ប្រែង​ប្រែង​
​រួម​កម្លាំង ខ្មែរ​គ្នាឯង ទើប​ស្រុក​ថ្កាន​
​រួម​កម្លាំង ស្រប​ប្រឆាំង ទាំង​ប៉ុន្មាន​
​រួម​កម្លាំង បើ​ធ្វើបាន ខ្មែរ​អមត​។​
 
-​តោះ​ចាប់ផ្តើម ពី​ម្នាក់ៗ ជាក់​យើង​អាច​
​តោះ​ចាប់ផ្តើម ឈប់​បន្លាច កាច់​បំបាក់​
​តោះ​ចាប់ផ្តើម រួមសុខទុក្ខ ឈប់​រុក​ចាក់​
​តោះ​ចាប់ផ្តើម ទោះ​ខុស​បក្ស អត់​បញ្ហា​?   

© រក្សាសិទ្ធិដោយ thmeythmey.com