ពីនេះ ពីនោះ
គំនិត​ច្នៃប្រឌិត​កើត​ក្នុងសង្គម​ខ្មែរ​តាំងពី​សម័យបុរាណ តែ​គេ​មិនសូវ​យកចិត្តទុកដាក់​
04, Aug 2018 , 1:05 pm        
រូបភាព
រូបភាពពី គី ចំណា
រូបភាពពី គី ចំណា
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ នៅក្នុង​សម័យកាល​ឌីជីថល​នាពេល​បច្ចុប្បន្ននេះ គេ​នាំគ្នា​និយាយ​ពី​គំនិត​បង្កើត​ថ្មី និង​គំនិត​ច្នៃប្រឌិត​ថ្មី​។ តែ​ប្រសិនបើ​គេ​ក្រឡេកមើល​ប្រវត្តិ​របស់​ខ្មែរ​មួយផ្នែក តាមពិត បុព្វបុរស​ខ្មែរ​កាលពី​ជំនាន់​ដើម​មានគំនិត​ច្នៃប្រឌិត ឬ​មានគំនិត​បង្កើត​ថ្មីៗ​តាំងពី​យូរយា​ណាស់​មកហើយ​។ គ្រាន់តែ​ថា ពលរដ្ឋ​ខ្មែរ​មិនសូវ​ចាប់អារម្មណ៍​អភិវឌ្ឍ​គំនិត​ច្នៃប្រឌិត​ទាំងនោះ​។ ជា​ឧទាហរណ៍​ជាក់ស្តែង ស៊ុំ​ប៉ាន់តែ​ដែល​ធ្វើ​អំពី​សំបក​ដូង​នេះ ត្រូវបាន​ខ្មែរ​សម័យបុរាណ​ផលិត​ដើម្បី​ប្រើប្រាស់​នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន​។ គំនិត​ច្នៃប្រឌិត​របស់​ខ្មែរ​មាន តែ​ពលរដ្ឋ​ខ្មែរ​(​មិន​ទាំងអស់​)​នៅ​ខ្វះ​គំនិត​ធ្វើ​ជំនួញ​ពី​គំនិត​ដែល​ខ្លួន​មាន​។ ស៊ុំ​ប៉ាន់​តែមួយ ដែល​ធ្វើ​អំពី​សំបក​ដូង​នេះ អាច​លក់​ក្នុងតម្លៃ​ពី​ជាង​១០​ដុល្លារ ទៅដល់​២០​ដុល្លារ​អាមេរិក​។ ជាក់ស្តែង ស៊ុំ​ប៉ាន់តែ​នៅក្នុង​រូបភាព​នេះ​មានតម្លៃ​១៥​ដុល្លារ​អាមេរិក​តាម​កា​រ​បញ្ជា​ទិញ​របស់​អតិថិជន​តាម​លក្ខណៈ​ស្គាល់គ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com