ពីនេះ ពីនោះ
កុំ​ហុ​ស​បុគ្គលិក​ដែល​រត់​ចេញពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយទៀត​ដោយសារ​ជម្លោះ​…
05, Aug 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សង្គម​ការងារ គ្មានអ្វី​ស្រួល​ឡើយ​។ បញ្ហា​ដែល​តែងតែ​កើតឡើង​នៅក្នុង​ក្រុមហ៊ុន មានដូចជា ការគ្រប់គ្រង​ក្រុមហ៊ុន​មិនល្អ​ដោយសារតែ​ថៅកែ ឬ​អ្នក​គ្រប់​មិនចេះ​គ្រប់គ្រង​, ជួនកាល បញ្ហា​កើតឡើង​ដោយសារតែ​ប្រាក់ខែ​ជូន​បុគ្គលិក​តិចពេក​, ជួនកាល បញ្ហា​កើតឡើង​ដោយសារតែ បុគ្គលិក​ខ្លួនឯង​ខ្ជិល​ធ្វើការ លួច​ម៉ោង​ការងារ​ក្រុមហ៊ុន​ទៅធ្វើ​ការងារ​ផ្សេង​។​ល​។ បញ្ហា​ទាំងអស់​ខាងលើ​បានធ្វើ​ឲ្យ​បុគ្គលិក​មួយចំនួន​ផ្លាស់ប្តូរ​ការងារ​ជា​ញឹកញាប់ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។ ចំពោះ​ចំណុច​ខាងលើនេះ បុគ្គលិក​អាច​ផ្លាស់ប្តូរ​ក្រុមហ៊ុន​បាន​ដោយ​គ្មា​ប​បញ្ហា​អ្វី​ឡើយ ព្រោះ​វា​ជា​ជម្រើស​របស់​បុគ្គល​ម្នាក់ៗ​។


​តែ​អ្វីដែល​បុគ្គលិក​មិនគួរ​ផ្លាស់ប្តូរ​នោះ គឺថា ពេលខ្លះ បុគ្គលិក​ខ្លួនឯង​គ្រាន់តែ​មិន​សប្បាយចិត្ត​ជាមួយ​បុគ្គលិក​ដទៃ​មួយ​ម្នាក់ទៀត ឬ​ពីរ​នាក់ ក៏​សុខចិត្ត​ដើរ​ចេញពី​កន្លែង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ដែរ​។ ចេញពី​កន្លែង​មួយ ទៅធ្វើ​ការងារ​កន្លែង​មួយទៀត ហើយ​ប្រឈម​បញ្ហា​ដូចគ្នា ក៏​ឈប់​ពី​កន្លែង​ថ្មី​នោះ​ទៀត​។ ការរត់​ចេញ​ដោយ​គ្រាន់តែ​មិន​ពេញ​ចិត្តនឹង​បុគ្គលិក​ម្នាក់ ឬ​ពីរ​នាក់ គឺជា​កំហុស​របស់​បុគ្គលិក​ដែល​ចាកចេញ​នោះ​។ នៅក្នុង​សង្គម​ការងារ បុគ្គលិក​ដែល​ជោគជ័យ គឺជា​បុគ្គលិក​ដែល​ចេះ​សម្រប​ខ្លួន​ទៅនឹង​គ្រប់​កាលៈទេសៈ​នៃ​ការងារ​។ នៅលើ​លោក​នេះ គ្មាន​ឡើយ​ការងារ​ស្រណុក​សុខ​ស្រួល​។ ចូរ​កុំ​រត់​ចេញពី​បញ្ហា តែ​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com