ពីនេះ ពីនោះ
«​ទូរ​សព្ទ​» និង​«​ទូរស័ព្ទ​»​តើ​ពាក្យ​ណា​ត្រឹមត្រូវ​ជាង​?
05, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
«​ទូរ​សព្ទ​» និង​«​ទូរស័ព្ទ​» ជា​ពាក្យ​ដែល​ពលរដ្ឋ​តែងតែ​ប្រើ​បូកឡូក​គ្នា អ្នកខ្លះ​សរសេរ ជា​«​ទូរ​សព្ទ​» និង​ខ្លះ​សរសេរ​ជា «​ទូរស័ព្ទ​» តែ​មិន​ច្បាស់​ថា​ពាក្យ​ណាមួយ​ត្រឹមត្រូវ​ឡើយ​។ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ត្រូវ​ប្រើ​នោះ​គឺ «​ទូរស័ព្ទ​» ដាច់ខាត​ត្រូវតែមាន សំយោគសញ្ញា​(​័​) មកជា​មួយ ទើប​ពាក្យ​នេះ​បញ្ជាក់ថា ជា​ប្រដាប់​សម្រាប់​និយាយ បញ្ជូន​សំឡេង ឆ្លងឆ្លើយ​ទៅកាន់​ទី​ឆ្ងាយ​បាន​។



​មូលហេតុ​ពាក្យ «​ទូរស័ព្ទ​» តម្រូវ​ឲ្យ​សរសេរ មាន​សំយោគសញ្ញា​(​័​) នៅ​ពីលើ ព្យញ្ជនៈ «​ស​» ដោយសារតែ​ពាក្យ​នេះ សម្រាប់​លម្អៀង​ស័ព្ទរ​បស់ពាក្យ​ក្លាយ​មកពី​ភាសាបាលី ឬ​សំស្ក្រឹត​។ មាន​ពាក្យ​ជាច្រើន​ដែល​បានក្លាយ​ពី​ភាសាបាលី និង​សំស្ក្រឹត ដោយ​ត្រូវដាក់​សំយោគសញ្ញា​(​័​)  រួមមាន ភយ​, ជយ​,​អា​ស្រ​យ​, អាលយ ត្រូវ​សរសេរ​មកជា ភ័យ​,​ជ័យ​,​អាស្រ័យ អាល័យ វិញ​។​
​ដោយឡែក​ពាក្យ​ដែល​មិនត្រូវ​សរសេរ​អម​ជាមួយ​សំយោគសញ្ញា​(​័​) នោះ​គឺ កិត្តិសព្ទ​, កិរិយាសព្ទ​, នាមសព្ទ​, និបាតសព្ទ​, សទិសសព្ទ​, កល្បសព្ទ ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com