ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្ត​ស្វាយរៀង ចេញមុខ​បកស្រាយ​ពីការកាប់​ដើម​ធ្នង់ នៅ​សាលាខេត្ត
04, Aug 2018 , 2:36 pm        
រូបភាព
រូបពីហ្វេសប៊ុកសាលាខេត្តស្វាយរៀង
រូបពីហ្វេសប៊ុកសាលាខេត្តស្វាយរៀង
ដោយ:
 ​ស្វាយរៀង​៖ ដើម​ធ្នង់​មួយ​ដើម ដែល​ស្ថិតនៅ​សាលាខេត្ត​ស្វាយរៀង ល្បី​ថា ត្រូវបាន​គេ​លួច​កាប់​នោះ មិនមែនជា​ការពិត​នោះទេ​។ នេះ​បើ​យោងតាម​ការបកស្រាយរ​បស់ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​។

 
​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​បញ្ជាក់ថា ករណី​ដែល​គេ​ចោទថា​មាន​អ្នក​លួច​កាប់​ដើម​ធ្នង់​មួយ​ដើម នេះ​ជា​ព័ត៌មាន​ក្លែងក្លាយ​តែប៉ុណ្ណោះ​។ លោក ម៉ែន វិបុល ពន្យល់​ដូច្នេះ​ថា​៖« ការពិត​ដើម​ធ្នង់​នេះ មាន​អាយុកាល​ប្រមាណ​ជា ៥០​ឆ្នាំ ទៅ​៦០​ឆ្នាំ និង​មាន​សភាព​ចាស់ ពុកផុយ និង​ងាប់​ជ្រុះ​ស្លឹក​។ ទើប​យើង​បញ្ជា​ឲ្យ​រដ្ឋបាល​កាប់​ផ្តួល​ដើមឈើ​នេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ និង​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ម​ន្ត្រី​រាជការ​បម្រើការ​ងា​រ​នៅក្នុង​សាលាខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​មក​ទទួល​សេវា រដ្ឋបាលខេត្ត​ស្វាយរៀង​។ 
 
​រដ្ឋបាលខេត្ត​ស្វាយរៀង បាន​បញ្ជាក់ថា បំណែក​នៃ​ដើម​ធ្នង់​នេះ មាន​សភាព​ពុកផុយ​ស្ទើរតែ​៦០ ភាគរយ ទៅហើយ​។ ចំណែក​បំណែក​ឈើ​តែ ៤០​ភាគរយ ប៉ុណ្ណោះ ដែល​រដ្ឋបាល​ខេត្តស្វាយរៀង បាន​រក្សាទុក​សម្រាប់​ច្នៃ​ធ្វើជា តុ កៅអី និង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​នៅក្នុង​សាលាខេត្ត​។ 
 
​ដើម​ធ្នង់​នេះ ត្រូវបាន​ខាង​សាលាខេត្ត​កាប់​ចោល កាល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ពោលគឺ​មិនមែន​នៅ​ថ្ងៃ ស មុន​បោះឆ្នោត ១​ថ្ងៃ នោះទេ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង ដែល​ឆ្លើយតប​ទៅ​មតិ​រិះគន់​របស់​សាធារណៈជន​៕
 

Tag:
 ស្វាយរៀង​
  ឆ្នង់
© រក្សាសិទ្ធិដោយ thmeythmey.com